News

Check out real estate news updates

ឧបនាយករដ្ឋមន្ត្រីប្រាប់ឲ្យស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុឲ្យបានតាមស្តង់ដាកំណត់

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ ធ្វើការសាងសង់ផ្លូវ ឲ្យបានស្របទៅតាមស្តង់ដាបច្ចេកទេសសំណង់ដែលបានកំណត់ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែ តុលា។

កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលកិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ក្រោមទឹកប្រាក់ប្រមាណជា១០០លានដុល្លារអាមេរិក ហើយការសាងសង់ក៏នឹងត្រូវចាប់ផ្តើមនាពេលខាងមុខផងដែរ។ (អានបន្ថែម)

ក្នុងកិច្ចប្រជុំពិនិត្យគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងពីចំនុចសំខាន់ៗពាក់ពន្ធ័មួយចំនួនដូចជា ថវិកាដែលត្រូវប្រើប្រាស់ក្នុងការស្ថាបនាផ្លូវ ប្រភេទផ្លូវដែលត្រូវស្ថាបនា ការដាក់ប្រពន្ធ័លូបង្ហូរទឹកកាត់ទទឹងថ្នល់ និងបណ្តោយថ្នល់ និងការធ្វើគំរូស្តង់ដាដើម្បីធានាដល់គុណភាពរឹងមាំរបស់ផ្លូវថ្នល់។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាផ្លូវ ត្រូវរៀបចំកន្លែងស្នាក់នៅសំរាប់កម្មករ រឺរៀបចំការដ្ឋានឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការបំពេញការងារស្ថាបនាផ្លូវឲ្យបានល្អប្រសើរ។

ក្នុងនោះ ការសាងសង់ផ្លូវនឹងត្រូវចែកចេញជា៣ប្រភេទគឺ ផ្លូវថ្មី ផ្លូវមានស្រាប់ និងផ្លូវខ្នងភ្នំដែលក្រុមហ៊ុនស្ថាបនាផ្លូវត្រូវរៀបចំស្ថាបនាដោយអនុលោមតាមស្តង់ដាបច្ចេកទេសស្របតាមលក្ខណះនៃប្រភេទផ្លូវនីមួយៗ។

ឯកឧត្តមក៏បានស្នើដល់ក្រុមហ៊ុនស្ថាបនាផ្លូវថា ប្រសិនបើការឈូសឆាយស្ថាបនាពង្រីកផ្លូវមានការប៉ះពាល់ដល់ដើមឈើដែលដុះនៅលើផ្លូវនោះ គឺចាំបាច់ត្រូវតែឈូសឆាយរឺគាស់ដើមឈើនោះចេញសិន និងរក្សាទុកដើម្បីដាំដុះជាថ្មីទៀតនៅតាមសងខាងផ្លូវក្រោយពេលផ្លូវនោះបានស្ថាបនារួចរាល់ជាស្ថាពរ។

ចំណែកឯដើមឈើដែលដុះនៅតាមចិញ្ចើមថ្នល់មិនមានផលប៉ះពាល់ដល់ការស្ថាបនាផ្លូវទេនោះ គឺមិនចាំបាច់គាស់ចេញនោះទេ។

ចំពោះការស្ថាបនាផ្លូវថ្មីនោះ គឺត្រូវស្ថាបនាគ្រិះថ្មីដែលមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ មានគ្រឹះថ្មីដែលធានាយ៉ាងច្បាស់លាស់ថាផ្លូវមានគុណភាពរឹងមាំពិតប្រាកដអាចធានាដល់ការប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា គម្រោងកសាងផ្លូវទាំងនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។

More information visit: https://www.construction-property.com/km/deputy-prime-minister-told-contractors-to-ensure-one-standard-for-construct-roads-in-sihanoukville/

Leave a Reply

Your email address will not be published. Required fields are marked *