News

Check out real estate news updates

ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដាក់ចេញសំណើថ្មីដើម្បីលើកកម្ពស់ស្តង់ដារសំណង់

ដើម្បីលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជាក៏ដូចជាបញ្ចៀសបញ្ហាជម្លោះនានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញសំណើចំនួនបីក្នុងឱកាសបើកសម្ពោធពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។

ចំពោះសំណើទីមួយគឺជាការរៀបចំឲ្យមានច្បាប់សាងសង់និងការសុំឲ្យសមាជិតរបស់សមាគមអ្នកសាងសង់ដែលមានប្រមាណជា១៤៦ក្រុមហ៊ុននោះឲ្យគោរពច្បាប់សាងសង់។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថាម្ចាស់សំណង់ត្រូវ រក្សាគម្លាតឲ្យបានសមរម្យទៅតាមលិខិតបទដ្ឋានដែលបានផ្សព្វផ្សាយ។ លើសពីនេះទៅទៀត មុននឹងធ្វើការសាងសង់គឺត្រូវសុំឲ្យមានការសម្របសម្រួលជាមួយនឹងអ្នកជិតខាងជាមុនសិន។

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំមិនចង់លឺថាសាងសង់បុកគ្រឹះហើយមានអ្នកជិតខាងមកធ្វើការប្តឹងជំទាស់។ ជួនកាលអ្នកជិតខាងគាត់ជាអ្នករំខានដែរ….. គាត់ដឹងថាសំណង់នេះត្រូវតាមលិខិតបទដ្ឋាន ក៏ប៉ុន្តែគាត់ចង់លក់ផ្ទះគាត់ឲ្យអ្នកនឹង…ចឹងគាត់ចេះតែដាក់ពាក្យប្តឹង ដល់ដាក់ពាក្យប្តឹងទៅចរចាអត់ចេះត្រូវ….ខុសរហូត»។

តាមការគូសបញ្ជាក់របស់ឯកឧត្តម បញ្ហាជម្លោះខាងផ្នែកសំណង់នេះគឺមានច្រើនករណីណាស់ ហើយការប្តឹងតវ៉ាពីសំណាក់អ្នកជិតខាងក្នុងការសុំឲ្យផ្អាកការដ្ឋាននេះទៀតសោតគឺជួនកាលវាបានប៉ះពាល់ទៅដល់កម្មករដែលបំរើការនៅតាមការដ្ឋានសំណង់ជាច្រើននាក់នោះ។

ដោយឡែកចំពោះសំណើទីពីរវិញ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋធ្វើការចុះបញ្ជីដីធ្លីឲ្យបានលឿនដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួននិងដើម្បីបញ្ចៀសទំនាស់នៅពេលមានការសាងសង់។

«ពេលដែលសាងសង់ត្រូវតែមានកម្មសិទ្ធិ….មិនមែនសង់ទៅលើដីគេ….សង់ហើយបានពុះចែកគ្នា ឬក៏ដោះស្រាយទំនាស់មិនបាន» ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានឲ្យដឹងថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សព្វថ្ងៃនេះសម្រចការចុះបញ្ជីដីធ្លីប្រមាណជា ៧២ ភាគរយនៃការចុះបញ្ជីទៅលើក្បាលដីចំនួន៧លានក្បាលដីហើយក្រសួងនឹងបន្តការងារនេះឲ្យសម្រេចបាន១០០ភាគរយ។

រីឯសំណើទីបីវិញ ឯកឧត្តម បានស្នើឲ្យមានការគិតគូររៀបចំធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈមុននឹងធ្វើការសាងសង់លំនៅដ្ឋានឬបូរីនានា។

«យើងរៀបចំធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដើម្បីកាត់ផ្លូវសាធារណៈចេញឲ្យមានការទទួលស្គាល់ទាំងអស់គ្នា ជៀសវាងការសាងសង់ជាបូរីហើយ….ឬសាងសង់លំនៅដ្ឋានដែលមានលក្ខណៈប្រណីតហើយបានយើងរៀបចំទៅជាផ្លូវសាធារណៈ»ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះ។

Source From: https://www.construction-property.com/khread-more-1527/

Leave a Reply

Your email address will not be published. Required fields are marked *