News

Check out real estate news updates

ឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍

វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន្តហោះតម្លៃ១.៥ ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ បានថ្លែងប្រាប់អង្គប្រជុំនៃគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថា ខ្លួននឹងបញ្ចប់ការងារសាងសង់ព្រលានយន្តហោះថ្មីនេះឲ្យទាល់តែហើយមុនពេលចូលនិវត្តន៍។

អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ដោយក្តីត្រេកអរថា៖ «…តាំងពីខ្ញុំទទួលបានការចាត់តាំងពីសម្តេចនាយក…ពេលដែលខ្ញុំទទួល [គម្រោងនេះ] ខ្ញុំអាយុ ៧០ ឥឡូវខ្ញុំអាយុ ៧១ បើខ្ញុំរៀបរាប់ធ្វើរួចខ្ញុំអាយុ៧៥ឆ្នាំ ទម្រាំបញ្ជីគណនី break-even (រួចខ្លួន) គឺប្រើរយៈពេល ១២ ឆ្នាំ ដូច្នេះពេលដែលរួចរាល់ខ្ញុំអាយុ ៨៧ ឆ្នាំ…»។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ពុង ឃាវ សែ ដែលបច្ចុប្បន្នកាន់កាប់អចលនទ្រព្យរាប់សិបលានដុល្លារក្នុងដៃ បានបន្ថែមទៀតថា ក្នុងវ័យនេះ អ្នកឧកញ៉ា មិនគួរទទួលគម្រោងនេះទេ ប៉ុន្តែ អ្នកឧកញ៉ា ទទួលព្រោះចង់កសាងសមិទ្ធផលដ៏មហិមា និងអស្ចារ្យមួយនេះសម្រាប់ប្រទេសកម្ពុជាប្រកបដោយមោទនភាពខ្លាំងណាស់ជាទីបំផុត។

ជាងនេះទៅទៀត អ្នកឧកញ៉ា ក៏បានប្តេជ្ញាទៀតថា នឹងធ្វើយ៉ាងណាជួយបង្កើតការងារជូនប្រជាជនកម្ពុជាដោយប្រើកម្លាំងក្នុងស្រុកឲ្យអស់ជំនាញរាប់តាំងពីបុគ្គលិកផ្នែកថែសួនជាដើម។

គួររម្លឹកថា ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា កន្លងមកបានវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជាដូចជា ទីក្រុងអភិវឌ្ឍន៍កោះពេជ្រ ទីក្រុងអូទ្បាំព្យា និងជាពិសេសគម្រោងទីក្រុងរណបជ្រោយចង្វារដែលកំពុងដំណើរការអភិវឌ្ឍន៍យ៉ាងសកម្ម។

Source From: https://www.construction-property.com/khread-news-1687/

Leave a Reply

Your email address will not be published. Required fields are marked *