News

Check out real estate news updates

ឧកញ៉ា ទៀ វិចិត្របោះទុន១៤លានដុល្លារ សង់សណ្ឋាគារនិងផ្សារទំនើបលំដាប់អន្តរជាតិនៅព្រះសីហនុ

លោកឧកញ៉ា ទៀ វិចិត្រ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៤លានដុល្លារអាមេរិក លើការ សាងសង់សណ្ឋាគារលំដាប់ផ្កាយ និងផ្សារទំនើបលំដាប់អន្តរជាតិមួយផងដែរនៅក្រុងព្រះសីហនុ។

លោកឧកញ៉ាទៀ វិចិត្របញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយមួយនេះសាងសង់កំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅចំនួនជាង៣០០បន្ទប់ និងបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀត ដែលគ្រោងសាងសង់រយៈពេល២ឆ្នាំ ដែលសណ្ឋាគារលំដាប់ផ្កាយ និងអាគារផ្សារទំនើបលំដាប់អន្តរជាតិដែលនៅក្បែរគ្នា នៅអូរ៣ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។

ជាមួយគ្នានេះដែរ ព្រះសីហនុ និងមានផ្សារទំនើបធំជាងគេទី១ FURI Time Square Mall​ សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ស្ថិតនៅកែង រង្វងមូលត្រីដាវ និងដូហ្វីន គ្រោង​បញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ ខណៈក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានកំពុងអភិវឌ្ឍន៍​អគារខុនដូ The Bay នៅខេត្តព្រះសីហនុផងដែរ។

យើងដឹងហើយថា នៅព្រះសីហនុនៅមិនទាន់មាន ផ្សារទំនើបធំណាមួយទៅដល់នោះទេ ជាក់ស្តែងបច្ចុប្បន្ន មានតែកាស៊ីណូធំៗជាច្រើន សណ្ឋាគារ និងអគារខុនដូប៉ុណ្ណោះ ដែលកំពុងដំណើរការនៅតំបន់ទេសចរមួយនេះ។

Source From: https://www.business-cambodia.com/public/article/super-market-at-shv-cambodia

Leave a Reply

Your email address will not be published. Required fields are marked *