News

Check out real estate news updates

ឧកញ៉ា​លី យ៉ុង​ផាត់ បោះទុន​ជាង១០លាន​ដុល្លារ​បង្កើត​ទីផ្សារ​លក់​គ្រឿងសំណង់ Global House

ភ្នំពេញ៖ លោក​ឧកញ៉ា​លី យ៉ុង​ផាត់​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​ប្រមាណ១០លាន​ដុល្លារ​អាមេរិក ដើម្បី​បើក​ដំណើរការ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់ នៅ​ទីក្រុង​ភ្នំ ពេញ ខណៈ​ទីផ្សារ​ផលិតផល​នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។

 ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​នេះ ដោយ​លោក​បាន​សម្តែង​ការអបអរសាទរ និង​លើកឡើង​ពី​ការវិនិយោគ​នេះ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុងមាន​ការរីកចម្រើន​ខ្លាំង​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន ក្នុង​ពិ​ព៌​ណ​ឧស្សាហកម្ម​សំ ណង់​នៅ​សាល​ពិ​ព៌​ណ​កោះ​ពេជ្រ​ថា រយៈពេល១០ខែ​ឆ្នាំ២០១៨នេះ ទំហំ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក។

យោងតាម Facebook Page របស់ Global House បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​នេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ៧ហិកតា និង​មានការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ​ប្រមាណ១លាន​មុខទំនិញ ដែល​វា​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​ធំជាងគេ​បំផុត​នៅ​រាជធានី​ភ្នំពេញ។

មាន​ទីតាំងនៅ​ជិត​ផ្សារ​ទំនើប AEON MALL2 ស្ថិតក្នុង​ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *