News

Check out real estate news updates

ឧកញ៉ា​លី​ ​ហួរ​ ​គ្រោង​សាងសង់​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​នៅ​ខ័ណ្ឌ​សែនសុខ​

ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​លី​ ​ហួរ​អគ្គនាយក​នៃ​ក្រុមហ៊ុន​លី​ ​ហួរ​គ្រុប​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​ ​ក្នុង​គំរោង​ថ្មី​របស់​ខ្លួន​នៅក្នុង​ខ័ណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ​។​

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំ​ពុង​ឌី​សាញ​ ​និង​សិក្សា​ទីផ្សារ​ជាក់លាក់​ ​ដើម្បី​ចាប់ផ្តើម​សាងសង់​អាគារ​ភ្លោះ​កប់​ពពក​ ​នៅ​តំបន់​ក្បែរ​ផ្សារ​ទំនើប AEON​ ​MALL2​ ​នា​ពេល​ខាងមុខនេះ​ ​ដោយសារ​លោក​មើលឃើញ​ថា​ ​តំបន់​នេះ​មានការ​រីកចម្រើន​លឿន​ ​និង​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​គំរោង​បែបនេះ​។​

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​គំរោង​វិនិយោគ​នេះ​ ​ក្រៅពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន​លោក​ក៏​នឹង​សាងសង់​លំនៅ​ដ្ឋាន​ប្រភេទ​ ​Shop​ ​houseឬ​ផ្ទះ​អាជីវកម្ម​ ​និង​គំ​រោង​ផ្សេង​ៗ​ផង​ដែរ​។ ​ទោះជាយ៉ាងណា​លោក​ឧកញ៉ា​មិនទាន់​បញ្ជាក់ឲ្យដឹង​ពី​ទុន​វិនិយោគ​ ​និង​កំពស់​អាគារ​ ​និង​ចាប់ផ្តើម​សាងសង់​ពេលណា​ជាក់លាក់​នៅឡើយ​ទេ​។​

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​ ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​ហើយ​តម្លៃ​លំនៅ​ដ្ឋាន​ខ្ពស់​ឬ​ទាប​ ​វា​អាស្រ័យ​លើ​ទីតាំង​របស់​គំរោង​ ​និង​ស្ថានភាព​ទីផ្សារ​ ​ជាក់ស្តែង​”​។​ លោក​បន្ត​ថា​ ​“​អាគារ​ពាណិជ្ជកម្ម​នេះ​ ​នឹង​រួមបញ្ចូល​នូវ​ខុន​ដូ​ ​ការិយាល័យ​ ​អា​ផា​ត​ម៉ិន​ជាដើម​”​។

​បច្ចុប្បន្ន​លោក​ឧកញ៉ា​ លី​ ​ហួរ​ កំពុង​វិនិយោគ​លើ​បុរី​មួយ​ឈ្មោះ​ ​បុរី​វិមាន​ភ្នំពេញ​ដែល​បាន​ចាប់ផ្តើម​និង​ទទួលជោគជ័យ​ជាច្រើន​គំរោង​ ​ដោយសារ​ការ​គាំទ្រ​ពីអ​តិថិ​ជន​ ​ព្រោះ​ភាព​ស្មោះត្រង់​ក្នុង​អាជីវកម្ម​ ​គុណភាព​ ​សោភ័ណភាព​ ​និង​ផាសុ​ខ​ភាព​សំរាប់​ប្រជា​ពលរ​ដ្ឋ​។​ ខ័ណ្ឌ​សែនសុខ​ ​ជា​ខ័ណ្ឌ​មានការ​រីកចម្រើន​ដ៏​លឿន​បំផុត​មួយ​ ​បន្ទាប់ពី​ចំការមន​ ​ដូនពេញ​ ​៧មករា​ ​និង​ខ័ណ្ឌ​ទួលគោក​៕​

 Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *