News

Check out real estate news updates

ឧកញ៉ា​ពុង ឃាវ​សែ៖ សំណង់ស្រុកខ្មែរ មានគុណភាពល្អមិនចាញ់ប្រទេសដទៃលើពិភពលោកឡើយ

លោក​ឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែងថា ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជាបានមានប្រសាសន៍ថាសំណង់ស្រុកខ្មែរ មានគុណភាពល្អមិនចាញ់ប្រទេសដទៃលើពិភពលោកឡើយ។

ថ្លែងនៅក្នុង ពិធី​បើក​មហាសន្និបាត​បូកសរុប​សកម្មភាព​ការងារ​លើក​ទី៧របស់​សមាគម និង​ព្រឹត្តិការណ៍​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា២០១៨ ដែល​រៀបចំ​ដោយ​សមាគម អ្នក​សាងសង់​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ លោកឧញ៉ា បានថ្លែងថា ​នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សំណង់​អគារខ្ពស់ៗ ទំនើបៗ ធំ​ស្កឹ​ង​ស្កៃ​បាន​រីកដុះដាល​គួរអោយ​មាន​ភាព​ស្ងប់​ស្ងែ​ង ដូចជា មាន​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ ធានា​គារ ផ្សារ​ទំនើប សណ្ឋាគារ អគារ​ស្នាក់នៅ​រួម និង​បុរី​លំនៅដ្ឋាន​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់។

លោកបានបន្ថែមថា ​សំណង់​ទាំង​មាន​លក្ខណៈទំនើបៗ ទាន់សម័យ ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​សម្ភារៈ បរិក្ខារ ឧបករណ៍​ក្នុងការ​សាងសង់​ទាំងអស់​សុទ្ធសឹង​មានគុណ​ភាពល្អ និង​លក្ខណៈ​បច្ចេកទេស​ទំនើប និង​មាន​ស្តង់ដារ​ត្រឹមត្រូវ ពុំ​ចាញ់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត នៅលើ​ពិភពលោក​ឡើយ ហើយ​សំណង់​ទាំងនេះ បានប្រែក្លាយ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​អោយ​ស្រស់បំព្រង។

គួរឲ្យដឹងផងដែរថា លោកឧកញ៉ា បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើវិស័យ​អចលន​ទ្រព្យ ទៅ​លើ​គម្រោង​បុរី​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា

  • ទីក្រុង​រណប​កោះពេជ្រ
  • អូឡាំព្យាស៊ីធី ដែលស្ថិតនៅ នៅ​ជុំវិញ​ស្តាតអូឡាំពិក
  • ក្រុង​រណប​ជ្រោយ​ចង្វារ
  • ​ផ្សារ​ទំនើប អគារ​ខុនដូ
  • បុរី ទន្លេបាសាក់
  • បុរី​ចម្ការ​មន
  • លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
  • និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ជាដើម។

Source From: https://business-cambodia.com/2018/11/30/building-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *