News

Check out real estate news updates

ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ប្រាប់ពីចំណុចត្រូវរៀន និងត្រៀម មុខចេញរកស៊ីវិស័យអចលនទ្រព្យ

មហាសេដ្ឋីល្បីៗនៅលើពិភពលោកមួយចំនួន បានកើតចេញពីការប្រឡូករកស៊ីលើវិស័យអចលនទ្រព្យ ដោយសារវិស័យនេះមានសក្តានុពលខ្លាំង អាចឲ្យសហគ្រិនជោគជ័យក្នុងរយៈខ្លីក្លាយជាអ្នកមានបានលឿន។ មិនថាប្រទេសមានកម្រិតសេដ្ឋកិច្ចប៉ុន្មាននោះទេ តែវិស័យអចលនទ្រព្យ នៅតែវិវត្តន៍ខ្លួនទៅមុខជានិច្ច គ្រាន់តែកម្រិតអភិវឌ្ឍន៍វាអាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗប៉ុណ្ណោះ។ សម្រាប់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានការរីកចម្រើនខ្លាំងរយៈកាលចុងក្រោយ ហើយមានសហគ្រិនជាច្រើនបានចេញរកស៊ីលើវិស័យនេះ។

ថ្ងៃនេះ Business Cambodia បានជួបសម្ភាសផ្ទាល់ជាសហគ្រិនមួយរូបមានបទពិសោធន៍ខាងវិស័យអចលនទ្រព្យ គឺលោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ «ថាតើមុនចេញរកស៊ីវិស័យអចលនទ្រព្យ តើសហគ្រិនត្រូវមានចំណុចអ្វីខ្លះ»?

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ មានប្រសាសន៍ថា ចំណុចសំខាន់ដែលសហគ្រិនត្រូវមានមុនចេញរកស៊ី ត្រូវមានចំណេះដឹងមូលដ្ឋានឲ្យបានច្រើន ជាពិសេសចំណេះដឹងទាក់ទងភូមិសាស្ត្រ ទំនោររស់នៅរបស់ពលរដ្ឋ សេដ្ឋកិច្ច ទិសដៅនៃគម្រោងអភិវឌ្ឍន៍សំខាន់ៗ និងផ្លូវច្បាប់ដែលទាក់ទងវិស័យនេះផងដែរ។ ព្រោះបើគ្មានចំណេះដឹងមូលដ្ឋាននេះទេ យើងនិងមិនអាចមើលឃើញឱកាសនៃការរីកចម្រើន ឬទិសដៅអភិវឌ្ឍន៍សំខាន់ៗនោះ ហើយការវិនិយោគរបស់យើងនិងគ្មានភាពច្បាស់លាស់ ងាយទទួលបានភាពបរាជ័យបំផុត។

«ចំណេះដឹងសេដ្ឋកិច្ច និងការវិនិយោគបរទេសធំៗមកក្នុងស្រុក ជាព័ត័មានសំខាន់មិនអាចខ្វះបានរបស់អ្នករកស៊ីវិស័យអចលនទ្រព្យ ព្រោះកំណើនសេដ្ឋកិច្ច និងអ្នកវិនិយោគកាន់តែកើន នោះសន្ទុះ និងទិសដៅអភិវឌ្ឍន៍អចលនទ្រព្យនិងកើនទៅតាមនេះដែរ» នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា។

លោកឧកញ៉ាបានបញ្ជាក់ថា យើងជាអ្នករកស៊ីវិស័យឯកជន មិនអាចទទួលបានព័ត៌មាននៃគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលបាននោះទេ តែយើងក៏អាចប៉ាន់ស្មានបានតាមរយៈចំណេះដឹងជាមូលដ្ឋាន និងការមើលឃើញទិដ្ឋាភាពជាក់ស្តែង នៃទំនោរការអភិវឌ្ឍន៍របស់រដ្ឋ ថាតើគម្រោងអភិវឌ្ឍន៍ធំៗ ត្រូវមានមុខព្រួញទៅទិសណា ហើយគួរអភិវឌ្ឍន៍ផ្នែកណាមួយនេះអចលនទ្រព្យ។

លោកឧកញ៉ាបានបន្តថា «បទពិសោធន៍លើវិស័យអចលនទ្រព្យ» ជាចំណុចពិសេសបំផុតសម្រាប់ ជាដើមទុនក្នុងការចេញរកស៊ីវិស័យអចលនទ្រព្យ ព្រោះបទពិសោធន៍បានបង្ហាញយើងឲ្យមើលឃើញទាំងបញ្ហាប្រឈម និងឱកាសសំខាន់ៗ ដែលមនុស្សមួយចំនួនមិនអាចដឹង។ យើងអាចប្រឡូកក្នុងវិស័យអចលនទ្រព្យនៅក្រុមហ៊ុនណាមួយយកពិសោធន៍ រហូតគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់អាចចេញរកស៊ីដោយខ្លួនឯងបាន។ តែសួរថា យកបទពិសោធន៍ប៉ុន្មានឆ្នាំនោះ វាអាស្រ័យលើភាពវ័យឆ្លាត និងឱកាសមកដល់ មានអ្នកខ្លះប្រឡូកវិស័យច្រើនឆ្នាំ តែនៅបន្តធ្វើការឲ្យគេដដែល៕

Source From: https://business-cambodia.com/2018/10/04/before-start-up-real-estate-youth-should-do/

Leave a Reply

Your email address will not be published. Required fields are marked *