News

Check out real estate news updates

ឥណ្ឌា ចាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​អាទិភាព​ចំនួន ៤ នៅ​កម្ពុជា

តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ចំនួន៤ នៅ​ក្នុង​ប្រទេស​កម្ពុជា រួមមាន៖ វិទ្យាសាស្រ្ត​និង​បចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និង​កសិឧស្សាហកម្ម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​។

គម្រោង​ខាងលើ ត្រូវ​បាន​បង្ហើប​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង លោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធាន​សហព័ន្ធ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា (FICCI) ជាមួយ​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា លើក​ទី៤ នៅ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

 

លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ​ បបាន​ស្នើ​សុំ​លោក សាន់ឌិប សូម៉ានី ជួយ​កៀង​គរ​ធុរជន​ឥណ្ឌា ធ្វើការ​បណ្ដាក់​ទុន​លើ​ការ​កែច្នៃ​កសិផល​ខ្មែរ សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌា និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។ លើស​ពី​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា មក​កម្ពុជា ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​កិច្ច​សហ​ប្រតិបត្តិការ​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ថែម​ទៀត​៕

Source From: http://kleykley.sabay.com.kh/article/1125652#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *