News

Check out real estate news updates

តំបន់កែវផុស អាចជាតំបន់ថ្មី១នៅព្រះសីហនុ ដែលកំពុងទាញអ្នកវិនិយោគទៅ

ខេត្តព្រះសីហនុជាខេត្តមួយដែលមានតំបន់សេដ្ឋកិច្ចដ៏គួរឲ្យទាក់ទាញធ្វើឲ្យវិនិយោគិនមានការចាប់អារម្មណ៍​ក្នុងការ​បង្កើត​គម្រោងសាងសង់និងជាតំបន់សេដ្ឋិកិច្ចពិសេសផងដែរ

ក្នុងនោះផងដែរតំបន់អភិវឌ្ឍន៍កែវផុសជាតំបន់សេដ្ឋកិច្ចពិសេសដែលឧកញ៉ាម៉ុង ឬទ្ធី ​ចំណាយ​ពេល​ជិត ២០​ឆ្នាំ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​តំបន់​ឆ្នេរ​សមុទ្រ​កែវផុសហើយសម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែវផុស លោក​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ចំណាយ​ទុន​ប្រមាណ​ជាង ១០​លាន​ដុល្លារ បើ​គិត​​ដល់ឆ្នាំ២០១៨​ការ​សាងសង់​សម្រេច​បាន ៧០%។

ចំណែកគម្រោងសាងសង់វិញមានគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានប្រវែង ​១៩០គីឡូម៉ែត្រ​ ទទឹង​បាត​ក្រោម​ប្រមាណ​ជា​១០០ម៉ែត្រ ក្នុងផ្ទៃដីប្រមាណ១៧០ហិកតា ដែលត្រូវចាយលុយ ១ ៧៨២ ០០០ ០០០ដុល្លារ សាងសង់ រយៈពេល ៤ឆ្នាំ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (Cambodia) និងរៀបចំដោយ SAWAC Consultants (CAMBODIA) Co.,Ltd  នៅតំបន់អភិវឌ្ឍន៍កែវផុសរបស់លោកឧកញ៉ាម៉ុង ឫទ្ធី។

ហើយថ្មីៗនេះតាមរយៈគេហទំព័រហ្វេកប៊ុក របស់លោកឧកញ៉ាម៉ុង ឬទ្ធី បានចុះទៅពិនិត្យស្ថានភាព​ទំនប់ទឹក​ទំហំ​២៧ហិកតា​ ​ដែលអាច​ស្តុកទឹកស្អាត​បាន​ប្រមាណ​ជា​ ១.២០០.០០០ម៉ែត្រ ដែលសម្រាប់បំពេញនូវតម្រូវ​ការ​ប្រើប្រាស់​ទឹក​ ទាំង​មនុស្ស​ទាំងសត្វ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កែវផុស​ដែលមានរហូត​ទៅ​ដល់​​ពីរ​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​ៗ។

ចំណែកដីចំការប្រមាណ២ពាន់ហិចតាគឺចំការកៅស៊ូ និងនិងរោងចក្រផលិតជ័រកៅស៊ូ MRT Rubber Plantation ដោយមើលឃើញថាតំបន់អភិវឌ្ឍន៍កែវផុសសន្ទុះនៃការអភិវឌ្ឍយ៉ាងខ្លាំងដែលធ្វើឲ្យមានភាពទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅស្រុកដាក់ទុនវិនិយោគកាន់តែច្រើននៅលើទឹកដីខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពិសេសទាំង៤។

ឥទ្ធិពលនៃតំបន់អភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្តព្រះសីហនុនេះហើយដែលធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានសក្កានុពល​ខ្លាំងឡើងៗក្នុងការទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគ។

Source From: https://business-cambodia.com/2019/02/22/the-keo-phos-area-can-be-a-new-area-in-sihanoukville-which-is-attracting-investors/

Leave a Reply

Your email address will not be published. Required fields are marked *