News

Check out real estate news updates

អ្នកឧកញ៉ា សៀឬទ្ធី ៖ ខ្ញុំក្លាយជាអ្នកមានដូចសព្វថ្ងៃ ដោយសារដីធ្លី

ឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យ​អចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា រូបលោកបានក្លាយជាអ្នកមានដូចសព្វថ្ងៃ ដោយសារតែវិស័យដីធ្លី។

លោកឧកញ៉ា សៀ ឫទ្ធីបានគូសបញ្ជាក់ថា ឱកាសក្លាយជាអ្នកមានពីអចលនទ្រព្យ​សម្រាប់វិនិយោគិន​ប្រសិនបើពួកគាត់មានភាពវៃឆ្លាតក្នុងការវិនិយោគ។ តាមបទពិសោធន៍របស់លោកឧកញ៉ាដែលធ្លាប់បានឆ្លងកាត់ និងបានសិក្សាស្វែងយល់ឃើញថា មានចំណុចមួយចំនួនដែលអ្នកគួរធ្វើនៅពេលទីផ្សារកំពុងជាប់គាំង ឬមានវិបត្តិ៖

ប្រមូលដីទុក និងចេះមើលពីចរន្ដនៃតម្រូវការសម្រាប់ការអភិវឌ្ឍ

ជាអ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ អ្នកមិនអាចខ្វះដីបានឡើយ ដូច្នេះ អ្នកត្រូវឆ្លៀតឱកាសពេលដែលអចលនទ្រព្យធ្លាក់ថ្លៃ ត្រូវប្រមូលទិញដីទុកតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះតម្លៃដីវាមិនមែនធ្លាក់រហូតនោះទេ វានឹងឡើងវិញនៅពេលណាមួយ។

លើសពីនេះ អ្នកក៏គួរតែសិក្សាពីចរន្ដនៃតម្រូវការ ថាតើដីនោះអាចនឹងយកទៅប្រើប្រាស់លើការអភិវឌ្ឍអ្វី ឲ្យស្របទៅតាមនិន្នាការអនាគតទោះដូចជា លំនៅឋាន សណ្ឌាគារ ឬអគារពាណិជ្ជកម្ម។ល។ ដើម្បីឲ្យច្បាស់លើការសិក្សាពីតម្រូវ អ្នកអភិវឌ្ឍគួរតែចេញទៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីស្វែងរកដៃគូអភិវឌ្ឍល្អ និងបានស្វែងយល់ពីទីផ្សារខាងក្រៅបានទូលំទូលាយ។

សម្រាប់អ្នកមានលុយច្រើន​ចង់ចំណេញលឿន ពួកគេអាចទៅរកទិញដីល្អៗក្នុងតំបន់មានសក្ដានុពលមានតម្លៃខ្ពស់ តែពួកគេអាចលក់វិញបានលឿន និងចំណេញច្រើនដែរ តែសម្រាប់អ្នកមានធនធានតិចតួច ត្រូវពិចារណាឲ្យបានល្អិតល្អន់មុននឹងវិនិយោគ។

លោកបានឲ្យជាយោបល់ថា បើអ្នកចង់បានចំណេញច្រើនអ្នកអាចរកទិញដីនៅកន្លែងណាមួយដែលមានតម្លៃសមរម្យ ទីតាំងមានអំណោយផលគួរសម មានច្បាប់អនុញ្ញាត និងមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះ ហើយចេះធ្វើបដិវត្តន៍ ឬដុសខាត់ដីនោះឲ្យល្អ រៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ រួចអ្នកអាចរៀបចំដីនោះពុះជាឡូតិ៍លក់បន្ត នោះអ្នកនឹងអាចចំណេញឆាប់ ដោយមិនចាំបាច់អភិវឌ្ឍជាសំណង់ដោយប្រើពេវេលា និងដើមទុនច្រើននោះទេ។

ទោះយ៉ាងណា ដើម្បីឲ្យការវិនិយោគរបស់លោកអ្នកប្រកបដោយទំនុកចិត្ត លោកអ្នកគប្បីសិក្សាទីផ្សាររបស់ខ្លួនឲ្យបានច្បាស់លាស់ តាមគន្លឹះដែលបានរៀបរាប់ខាងលើនេះ។ ពាណិជ្ជកម្ម កម្ពុជា សង្ឃឹមថា អត្ថបទនេះនឹងក្លាយជាយុទ្ធសាស្ត្រសម្រាប់លោកអ្នកអាចយកទៅសិក្សា និងត្រៀមខ្លួនដើម្បីក្ដាប់ឱកាសវិនិយោគជោគជ័យ៕

Source From: https://business-cambodia.com/2018/09/26/rich-by-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *