News

Check out real estate news updates

អ្នកឧកញ៉ា លីយ៉ុងផាត់ បោះទុន៥៥លានដុល្លារបង្កើតឧទ្យានទឹកដ៏ធំមួយនៅភ្នំពេញ

“ស្តេច កោះកុង” អ្នកឧកញ៉ា លីយ៉ុងផាត់ បានបោះទុនប្រមាណ ៥៥លានដុល្លារអាមេរិក បង្កើតសួនឧទ្យានទឹកដ៏ធំមួយនៅភ្នំពេញ ហើយក៏ធំជាង Cartoon​ ​Network​ ​នៅ​ប៉ាតា​យ៉ាប្រទេស​ថៃ​ផងដែរ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ LYP​ Group ឧទ្យាន​ទឹក​នេះ​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន៦ហិ​កតា​ ហើយនឹង​ត្រូវ​ស្ថិតនៅ​ក្បែរ​សួនសត្វ​ Safari​ World​ LYP​ ។ សួន​ទឹក​កម្សាន្ត​ Angkor​ Water​ Park​ នេះ​ ទទួល​សិទ្ធិ​សាងសង់​ដោយក្រុម​ហ៊ុន​ វ៉ា​យ វ៉​តធើ​ (White​ Water​) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ ផ្នែកការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែម្តង​។

លោក​ ​សេង​ ​ង៉ុ​ក​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LYP​ ​Group​ ​បាន​មានប្រសាសន៍​ថា​ ​ការអភិវឌ្ឍន៍​នេះ​នឹង​ផ្តល់​ឱ្យ​ទីក្រុង​ភ្នំពេញ​នូវ​សួន​ទឹក​ ​និង​កន្លែង​កម្សាន្ត​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។​

លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអះអាងថា សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។

លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។ សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក។

គួររំលឹកផងដែរថា កាលពី​ឆ្នាំមុន​ក្រុម​ ​LYP​ ​Group​ ​បាន​បើក​ដំណើរការ​សួនសត្វ​ ​Safari​ ​World​ ​ដែល​ជា​កន្លែង​មានតម្លៃ​ ​១០​ ​លាន​ដុល្លារ​ដែល​រៀបចំ​សត្វ​ចិញ្ចឹម​ចំនួន​ ​៨០០​ ​ក្បាល​រួមមាន​ខ្លាឃ្មុំ​ ​អូរ​ទ្រី​ស​ ​កង់​គូ​រ៉ូ​ ​សត្វ​ក​វែង​ ​ខ្លា​ ​ផ្សោត​ ​សត្វ​ក្តាន់​ ​និង​សត្វ​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ ​

Source From: https://www.business-cambodia.com/public/article/oknha-ly-yong-phat-invests-55-million-creating-a-huge-water-park-in-phnom-penh

Leave a Reply

Your email address will not be published. Required fields are marked *