News

Check out real estate news updates

អ្នកឧកញ៉ាលីយ៉ុងផាត់ចាប់ដៃជាមួយក្រុមហ៊ុនថៃសាងសង់ផ្សារលក់គ្រឿងសំណង់ដ៏ធំមួយ

វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជាអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃជាមួយក្រុមហ៊ុនថៃដើម្បីសាងសង់ផ្សារលក់គ្រឿងសំណង់និងផលិតផលតុបតែងលំនៅដ្ឋានដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកខេមបូណូមីសកាលពីពេលថ្មីៗនេះ។

តាមការបញ្ជាក់របស់សារព័ត៌មានខាងលើ ក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ LYP Group បានសហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់និងផលិតផលតុបតែងគេហដ្ឋានរបស់ប្រទេសថៃ Siam Global House ក្នុងការបង្កើតផ្សារដ៏ធំមួយនៅខណ្ឌសែនសុខឈ្មោះថា «Global House» នៅលើផ្ទៃដីប្រមាជា១០ហិកតា។

ថ្លែងទៅកាន់សារព័ត៌មានដដែល អ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ថា ការវិនិយោគបង្កើតផ្សារ«Global House»គឺនឹងត្រូវចំណាយទុនប្រមាណជា ១០ លានដុល្លារអាមេរិក ហើយក្នុងនោះក្រុមហ៊ុន LYP Group នឹងកាន់កាប់ភាគហ៊ុនប្រមាណជា៤៥ ភាគរយចំណែកឯភាគហ៊ុន៥៥ ភាគរយទៀតគឺកាន់កាប់ដោយក្រុមហ៊ុន Siam Global House។

ប្រភពដដែលបានឲ្យដឹងថា ផ្សារសំណង់ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជិតផ្សារទំនើបអេអនសែនសុខ) មួយនេះគឺនឹងមានដាក់លក់ទំនិញរហូតដល់ទៅជាង ១០ម៉ឺនមុខដែលសុទ្ធសឹងតែជាផលិតផលគ្រឿងសំណង់ និងសម្ភារប្រើប្រាស់និងលម្អក្នុងគេហដ្ឋាន។

ផ្សារសំណង់នេះទៀតសោតគឺនឹងបើកឲ្យដំណើរការលក់ជាផ្លូវការ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

Source From: https://www.construction-property.com/khread-more-1517/

Leave a Reply

Your email address will not be published. Required fields are marked *