News

Check out real estate news updates

អ្នកឧកញ៉ាគិត ម៉េង និងក្រុមហ៊ុនសិង្ហបុរីវិនិយោគគម្រោងលំនៅឋាន និងពាណិជ្ជកម្មនៅទួលគោក

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសិង្ហបុរី ហុងឡៃហ៊ួតបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា លើគម្រោងវិនិយោគអភិវឌ្ឍអចលនទ្រព្យនៅទួលគោក។

គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមាន៖ លំនៅដ្ឋាន និងពាណិជ្ជកម្មដែលស្ថិតខណ្ឌទួលគោក។ ការអភិវឌ្ឍន៍គម្រោងចម្រុះនេះគឺជាអគារដែលមានកំពស់១២ជាន់ដែលសាងសង់នៅលើផ្ទៃដី៨,២២១ម៉ែត្រការ៉េ ដែលនឹងធ្វើការសាងសង់ដោយក្រុមហ៊ុនហុងឡៃហ៊ួត ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងកសិកម្មនៅក្នុង ប្រទេសកម្ពុជា និងសិង្ហបុរី។ យោងតាមការបញ្ជាក់របស់ Realestate.com.kh។

យោងតាមប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចុះហត្ថលេខានេះតំណាងក្រុមហ៊ុន លោក Hanna Mark  និងលោក Ryan Ong ការសហការនេះគឺដោយសារក្រុមហ៊ុននេះជា ក្រុមហ៊ុនដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាហើយការសហការនេះពិតជាធ្វើផ្តល់ផលប្រយោជន៍យ៉ាងច្រើនឲ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា បញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបជាម្ចាស់កម្មសិទ្ធិដី ចំណែក ឯក្រុមហ៊ុន ហុងឡៃហ៊ួតត្រូវទទួលខុសត្រូវទៅលើការអភិវ​ឌ្ឍន៍ និងការសាងសង់ព្រមទាំង ប្រតិបត្តិការទូទៅដែលរួមមានការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោង ក្រោយការសាងសង់បានបញ្ចប់៕

Source From: https://business-cambodia.com/2018/11/08/oknha-kith-meng-singapore-invest-housing-in-tuol-kork/

Leave a Reply

Your email address will not be published. Required fields are marked *