News

Check out real estate news updates

អ្នកវិនិយោគ​តៃវ៉ាន់ វិនិយោគ​លំនៅដ្ឋាន​តាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​លើកដំបូង​នៅ​កម្ពុជា

ភ្នំពេញ៖ អ្នកវិនិយោគ​តៃវ៉ាន់​បានសម្រេច​ចិត្ត វិនិយោគ​លំនៅដ្ឋាន​ប្រកបដោយ​ការច្នៃប្រឌិត និង​ស្របតាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​ជា​លើកដំបូង​មួយ នៅក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

គំរោង​នេះ ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន DREAM HOME ដែលជា​ការសហការ​រួម​គ្នា​រវាង​អ្នកវិនិយោគ​ក្នុងស្រុក និង​វិនិយោគិន​មកពី​កោះ​តៃវ៉ាន់។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property ដែល​ទទួល​សិ​ទ្ឋ​លក់​ផ្តាច់មុខ​គំរោង​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២២ តុលា​នេះ​ថា នេះ​ជា​គំរោង​លំនៅដ្ឋាន​មួយ​ដែលមាន​ការរៀបចំ និង​ការ​ដី​សាញ​បែប​ថ្មី មាន​ភាព ទំនើប​ទាន់សម័យ ដោយ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ​ជា​គំរោង​ទី២ ដែលមាន​លំនៅដ្ឋាន​សរុប​ចំនួន២៦ ដែល​អភិវឌ្ឍន៍​ឡើង​ប្លែក​ពី​គេ​និង​មាន​ផាសុខភាព។ លោក​បន្តថា គំរោង​នេះ​បាន​សាងសង់​កំពស់៣ជាន់ (រាប់ទាំង​ជាន់​ផ្ទាល់​ដី) ដោយ​ជាន់​ផ្ទាល់​ដី​ជា​ចំណត​យានយន្ត ជាន់​ទី១ ជា​ចង្ក្រាន​បាយ និង​បន្ទប់ទទួលភ្ញៀវ និង​មាន​សួនច្បារ​កំសាន្ត និង​ជាន់​ទី២ ជា​បន្ទប់​គេង។

លំនៅដ្ឋាន​ក្នុង​គំរោង​នេះ លក់​ចាប់ពី​តម្លៃ៧៣,០០០ដុល្លារ ដល់​ជាង៩០,០០០ដុល្លារ​អាមេរិក។

លោក​គា​ម សៀក​ឡុង​បាន​បន្តថា “គំរោង​នេះ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ប្លង់​រ៉ឹង ដែល​អាច​បង់​រំ​លោះ​រហូតដល់២៥ឆ្នាំ ហើយ​រហូត​មកទល់ពេលនេះ​ការលក់​ផ្ទះ​ក្នុង​គំរោង​នេះ​ស​ម្រេ

ច​បាន​ប្រមាណ៤០ភាគរយ​ហើយ។លោក​បន្តថា “ដោយសារ​វា​ជាការ​ឌី​សាញ​មាន​លក្ខ ណៈ​ពិសេស និង​មាន​ទ្វារ​សុវត្ថិភាព ដែល​មានតែ​ម្ចាស់​លំនៅដ្ឋាន​ទើប​អាច​ចេញចូល​បាន ទើប​យើង​ទទួលយក​គំរោង​នេះ​មក​លក់ ហើយ​យើង​រំពឹងថា​នឹង​លក់​អស់​នៅពេលឆាប់ៗនេះ។

ដោយ​គិតពី​ផាសុខភាព​ដល់​អ្នករស់នៅ ទើប​អ្នក​អភិវឌ្ឍន៍​គម​រោង​នេះ​បាន​រក្សាទុក​មុខផ្ទះ​មាន​ទំហំ​ធំ ដែលមាន​ប្រវែង​ចាប់ពី៥ទៅ៦ម៉ែត្រ ដែល​ផ្តល់​ឲ្យ​អ្នករស់នៅ​មាន​ភាពងាយស្រួល និង​មាន​ផាសុខភាព។

លោក គា​ម សៀក​ឡុង បាន​បន្តថា លំនៅដ្ឋាន​ក្នុង​គំរោង​នេះ បាន​សាងសង់​បញ្ចប់​ហើយ ហេតុនេះ​អ្នកមាន​បំណង​ជាវ​គំរោង​នេះ អាច​ទិញ​រួចហើយ​ចូល​ស្នាក់​នៅបាន ដោយ​មិនចាំបាច់​ចំណាយពេល​រហូត​ផ្ទះ​សាងសង់​ចប់​នោះទេ។

លោក​បន្តថា គ្រប់​ទិស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សុ​ទ្ឋ​តែមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហេតុនេះ​ទើប​ការអភិវឌ្ឍ​បាន​សាយភាយ​មកដល់​ក្រុង​តាខ្មៅ ដោយសារ​ក្រុង​តាខ្មៅ​មាន​ទីតាំងនៅ​កៀក​រាជធានី​ភ្នំពេញ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ ពិសេស​ផ្លូវ៦០ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ស្ថិតនៅ​ក្បែរ​គ្នា​នេះ ដែល​ធ្វើ​ឲ្យ​ការធ្វើដំនើរ​ចេញចូល​រាជធានី​ភ្នំពេញ​មាន​ភាពងាយស្រួល។

លោក​បន្តថា ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ចាប់ពី​គំរោង​ទី១ ដល់ទី២នេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​នឹង​វិនិយោគ​គំរោង​ស្រដៀង​គ្នា​នៅ​តំបន់​នេះ​បន្តទៀត ដោយសារ​តំបន់​នេះ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​លក្ខ​ខ័​ណ្ឌ​សមស្រប​ទាំង​ទីតាំង និង​អាកាសធាតុ​ល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *