News

Check out real estate news updates

អ្នកវិនិយោគ​ខុន​ដូ​អន្តរជាតិ ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​កាន់តែច្រើន

ភ្នំពេញ៖ ស្របពេល​នឹង​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេចបាន អ្នកវិនិយោគ​លើ​វិស័យ​ខុន​ដូ​អន្តរជាតិ បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​កើនឡើង។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា កាលពី​ឆ្នាំ២០០៨ចំនួន​ខុន​ដូ​នៅ​កម្ពុជា​មានតែ១៧៦យូ​នី​ត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ខុន​ដូ​ចំនួន១២០០០យូ​នី​ត​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ខណៈ​គំរោង​ខុន​ដូ​ជាច្រើន​ទៀត​កំពុង​សាងសង់ និង​ត្រៀម​បញ្ចប់។អ្នកនាង​បន្តថា កាលពី​ឆ្នាំ២០០៨ មានតែ​អ្នកវិនិយោគ​កូរ៉េ​ប៉ុណ្ណោះ បាន​វិនិយោគ​សាងសង់​ខុន​ដូ​លក់ តែ​បច្ចុប្បន្ន​អ្នកវិនិយោគ​ជាច្រើន​បាន​ចូលមក ដូចជា អ្នកវិនិយោគ​ចិន តៃវ៉ាន់ កូរ៉េ ជប៉ុន សឹ​ង្ហុ​បុរី​ជាដើម។

អ្នកនាង​បន្តថា ក្នុងចំណោម​គំរោង​វិនិយោគ​ខុន​ដូ​នានា មាន​អ្នកវិនិយោគ​ខ្មែរ​បាន​វិនិយោគ​ក្នុង​វិស័យនេះ​ចំនួន២៣គំរោង និង​អ្នកវិនិយោគ​អន្តរជាតិ​ជាច្រើន​សញ្ជាតិ​ទៀត។

ច្បាប់​សហកម្ម​សិ​ទ្ឋ​ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​កាន់កាប់​ទិញ​លំនៅដ្ឋាន​ចាប់ពី​ជាន់​ទី១ឡើងទៅ ដែល​បានអនុម័ត​កាលពី​ឆ្នាំ២០១០ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ មកកាន់​ប្រទេស​កម្ពុជា។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal កាលពី​ដំណាច់ឆ្នាំ២០១៧បាន​រកឃើញថា ចំនួន​ខុន​ដូ​ដែល​នឹង​ផ្អ​ត់​ផ្គង់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ២០២០ខាងមុខ នឹង​កើន​ឡើងដល់​ជាង៦០០០០យូ​នី​ត ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ជាង៥ពាន់​យូ​នី​ត​ផងដែរ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *