News

Check out real estate news updates

អ្នកវិនិយោគអចលនទ្រព្យត្រូវដឹង!ដុសខាត់ជំនាញទំនាក់ទំនងឱ្យតែស្ទាត់កុំភ័យខ្លាចរឿងលក់មិនដាច់

នៅក្នុងការវិនិយោគអចលនទ្រព្យគឺមិនមែនជារឿងមួយដែលងាយស្រួលនោះទេ សម្រាប់អ្នកដែល ទើបតែប្រឡូក​ក៏​ប៉ុន្តែវាកាន់តែលំបាកកាន់តែខ្លាំងប្រសិនបើអ្នកមិនព្យាយាមស្វែងយល់ពីអចលនទ្រព្យឱ្យបានច្បាស់លាស់។

ប៉ុន្តែជាក់ស្ដែងនៅកម្ពុជាបច្ចុប្បន្ននេះគឺមានបុគ្គលមួយចំនួន ទទួលរងការបរាជ័យ ហើយមួយចំនួនក៏​ទទួលបាន​ជោគជ័យ ព្រោះថាគាត់នូវមិនទាន់សិក្សាឱ្យបានច្បាស់លាស់ មុនពេលដែលគាត់​សម្រេចចិត្តប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ។

ជាការពិតណាស់ នៅក្នុងវិស័យអចលនទ្រព្យអ្នកដែលជាភ្នាក់ងារអចលនទ្រព្យ ឬអ្នកដែលរកស៊ីខាងអចលនទ្រព្យ​មួយចំនួនតែងតែនិយាយ ឬក៏រអ៊ូថា ហេតុអ្វីប៉ុន្មានថ្ងៃនេះលក់មិនដាច់សោះ? គ្មានភ្ញៀវមកទិញសោះ? តើហេតុអី?

គាត់មិនដែលវិភាគដល់ចំណុចមួយទេថា បើគាត់លក់អត់ដាច់ដោយសារអ្វី? ថ្ងៃនេះអត់ភ្ញៀវដោយសារអ្វី? ថ្ងៃនេះ Business Cambodia លើកឡើងនូវចំណុចមួយដើម្បីដាស់តឿនដល់អ្នករកស៊ីអចលនទ្រព្យ ឬភ្នាក់ងារអចលនទ្រព្យដែល​គាត់តែងតែជួបនួវបញ្ហានេះដើម្បីដាស់អារម្មណ៍របស់គាត់។

ទំនាក់ទំនងគឺសំខាន់ណាស់នៅក្នុងការរកស៊ី នៅពេលដែលយើងព្យាយាមបង្កើនទំនាក់ទំនងឱ្យកាន់តែច្រើន ប្រាកដ​ណាស់គេពិតជាស្គាល់យើងកាន់តែច្បាស់ ប្រសិនបើយើងលក់ដី បើគ្មានអ្នកស្គាល់យើងផងតើ​ធ្វើដូចម្តេចទើបឱ្យ​គេ​មកទិញដីយើងបានបើគេមិនដឹងថាយើងមានដីលក់ផងនិង។

នៅពេលដែលគេស្គាល់យើងកាន់តែច្រើន គុណភាព គុណតម្លៃនិងអត្ថប្រយោជន៍ នៃផលិតផលរបស់យើង​ក៏មានគេ​ស្គាល់កាន់តែច្រើនដូចគ្នា ហេតុនេះហើយយើងមិនចាំបាច់ភ័យខ្លាចថាគ្មានអ្នកទិញផលិតផលយើងនោះទេ។

គួរជម្រាបផងដែរថា បើអ្នកចង់រកស៊ីក្នុងវិស័យដីធ្លី អ្នកគួរតែដុសខាត់នូវជំនាញ​ទំនាក់ទំនងឱ្យស្ទាត់នោះ​មិនចាំបាច់​ភ័យព្រួយថាដី របស់អ្នកគ្មានអ្នកទិញ ឬក៏គ្មានអ្នកស្គាល់នោះទេ ហើយម៉្យាងវិញទៀត​ការបង្កើនទំនាក់​ទំនងក៏ជា​ការ​កសាងកេរ្តិ៍ផងដែរ។

Source From: https://www.business-cambodia.com/public/article/bringing-communication-skills-to-the-best-do-not-be-afraid-to-sell-indefinitely

Leave a Reply

Your email address will not be published. Required fields are marked *