News

Check out real estate news updates

អ្នកវិនិយោគអចលនទ្រព្យខ្មែរ ហាក់កំពុងដៀងកន្ទុយភ្នែកទៅវិនិយោគខុនដូ

វិស័យខុនដូ បានបញ្ជ្រាបចូលក្នុងផ្នត់គំនិតខ្មែរបណ្តើរៗ នារយៈពេលចុងក្រោយនេះ ហើយអ្នកជំនាញជាច្រើន បានមានសុទិដ្ឋិនិយមថា អ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជាជាច្រើន បានងាកទៅវិនិយោគ លើវិស័យខុដដូ បណ្តើរៗហើយ?

អ្នកនាងអានសុធីតា បានឲ្យដឹងថា ការទោរទន់ទៅវិនិយោគវិស័យខុនដូ ព្រោះនិន្នាការនៃការអភិវឌ្ឍន៍ខុនដូនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាននិងកំពុងផ្លាស់ប្តូរទៅរកទីផ្សារតម្លៃសមរម្យបាននិងកំពុងកើនឡើងដែលក្នុងនោះ ត្រីមាសទី២ នៃឆ្នាំ ២០១៩ នេះ មានគម្រោងខុនដូចំនួន ៨ ឬស្មើនឹងខុនដូចំនួន ៥,៨៥៣ យូនីតបានបន្ថែមចូលទៅក្នុងទីផ្សារ ហើយភាគច្រើននៃគម្រោងនេះ គឺជាប្រភេទខុនដូតម្លៃសមរម្យ។

ការសំដៅទៅរកការអភិវឌ្ឍន៍គម្រោងតម្លៃសមរម្យដែលមានតម្លៃប្រមាណជា ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឬ ៧៥០០០ ដុល្លារអាមេរិកក្នុងមួយួនីតនេះ គឺជាសញ្ញាល្អសម្រាប់ទីផ្សារខុនដូ។ហើយទំនោរនឹងគឹជោគជ័យ ទីផ្សារក្នុងស្រុកគឺជាទីផ្សារមួយដែលមានគ្រឹះ អគារខុនដូនឹងមានមនុស្សស្នាក់នៅ ប្រសិនបើគាត់លក់ទៅឲ្យបរទេស វានឹងធ្វើឲ្យទីផ្សារមានហានិភ័យដោយសារគាត់វិនិយោគអត់បានមកនៅខុនដូនឹងទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា។

កន្លងមកអ្នកនាង អានសុធីតា បានឲ្យដឹងផងដែរថា ស្ថានភាពពលរដ្ឋខ្មែរហាក់ស្រដៀងគ្នាទៅនិងស្ថានភាពក្រុងបាងកក ប្រទេសថៃ កាលពី២០ឆ្នាំមុន ពលរដ្ឋមិនសូវជាចូលចិត្តរស់នៅខុនដូរនោះទេ តែបច្ចុប្បន្ននេះ៩០%នៃពលរដ្ឋ បែរមករស់នៅខុនដូរវិញម្តង។

More information visit: https://www.business-cambodia.com/public/article/cambodian-real-estate-investors-seem-to-be-looking-to-invest-in-a-condo

Leave a Reply

Your email address will not be published. Required fields are marked *