News

Check out real estate news updates

អ្នកវិនិយោគស្រីលង្កាគ្រោងដាក់កម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់​

កម្ពុជាកាន់តែមានសក្កានុពលពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានឆក់យកបេះដូងរបស់វិនិយោគិនបរទេសជា​ច្រើន​ឱ្យ​មក​បណ្តាក់​ទុន និងបង្កើតគម្រោងជាច្រើនដែលកាន់តែ​ធ្វើឱ្យកម្ពុជាមានការរីកចម្រើនខ្លាំង​និងជម្រុញ​ឱ្យកម្ពុជាកាន់តែមានមុខមាត់​លើ​ឆាកអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះទេគឺ​កាន់តែធ្វើឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសផ្សេងទៀតជាច្រើនផងដែរ។

ពិសេសទៅទៀតនោះគឺ កាល ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩នេះ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​សង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

នៅក្នុងវេទិកានោះផងដែរ ប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេស​នៃ​ប្រទេសស្រីលង្កា ក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាពនៃប្រទេសទាំងពីរ ជាពិសេសបង្ហាញពីការធ្វើធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិយោគពីគ្នាទៅវិញទៅមក។ ហើយ ខាងភាគី ស្រីលង្កា ពិតជារីករាយដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេស​បាន​ឃើញពី​ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល​ខ្ពស់ក្នុង​ការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេចតេជោ ក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួន។

គួរជម្រាបផងដែរថា តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគ​ត្រូវបាន​អនុម័ត​ មានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀប​នឹងរយៈ​ពេល​ដូច​គ្នា​ក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការ​កើនឡើង​ប្រមាណ២ពាន់លានដុល្លារអាមេរិក។​

More information visit: https://www.business-cambodia.com/public/article/sri-lankan-investors-plan-to-position-cambodia-as-a-high-potential-investment-destination

Leave a Reply

Your email address will not be published. Required fields are marked *