News

Check out real estate news updates

អ្នកវិនិយោគថៃគ្រោងវិនិយោគរមណីដ្ឋាននិងលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣

ភ្នំពេញ: អ្នកវិយោគថៃមួយក្រុមសហការជាមួយ នឹងអ្នកវិយោគខ្មែរកំពុងសិក្សាបង្កើតរម្មណីយដ្ឋាន សាងសង់ផ្ទះល្វែង និងខុនដូរនៅតាមណ្តោយផ្លូវជាតិលេខ៣នាពេលខាងមុខនេះ។

បើតាមប្រភពដែលគួរអោយទុកចិត្តបញ្ជាក់ថា ក្រុមអ្នកវិនិយោគថៃមួយក្រុមនេះ នឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះ ដើម្បីសិក្សាពីផែនការវិនិយោគ និងទីតាំងវិនិយោគអោយបានច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ប្រភពដដែលបបន្តថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ការអភិវឌ្ឍន៍ និងសក្តានុពលទេសចរណ៍ ទើបមានក្រុមអ្នកវិយោគបរទេស មកពីបណ្តាប្រទេសនៅក្នុងអាស៊ានជាច្រើន បានចាប់អារម្មណ៍មកបណ្តាក់ទុននិវិយោគ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀត មិនថាក្រុមវិយោគថៃនោះទេ។

បន្ថែមពីនេះវិស័យទេសចរណ៍ និងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកលូតលាស់ខ្លាំងនិងចាប់អារម្មណ៍ បំផុតពីសំណាក់ក្រុមអ្នកវិយោគក្នុងស្រុក និងក្រៅស្រុក។

 
បើតាមប្រភពដែលគួរទុកចិត្តនេះបញ្ជាក់ទៀតថា ការវិយោគទៅលើវិស័យរម្មណីយដ្ឋាន ផ្ទះល្វែងនិងខុនដូននេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយប្រហែលជា១៥ ទៅ ៣០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ នៅតាមបណ្តោយផ្លូវជាតិលេខ៣ លើទំហំដីចំនួន២០ទៅ៣០ហិកតា តែយ៉ាងដោយលោកមិនបានបង្ហើបឲ្យដឹងពីឈ្មោះក្រុមហ៊ុនថៃ និងក្រុមហ៊ុនខ្មែរដែលសហការ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់បុន្មាននោះទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលចរចារ និងសិក្សាគម្រោងវិយោគ តែលោកបញ្ជាក់យ៉ាងខ្លីថាគឺជាក្រុមហ៊ុនធំលំដាប់ទី២នៅក្នុងប្រទេសថៃ៕
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *