News

Check out real estate news updates

អ្នកវិនិយោគដីធ្លីនៅព្រះសីហនុ មិនទឹកភ្នែក ដោយសារជនជាតិចិន ចាកចេញនោះទេ តែកំពុងសកម្មសាងសង់បន្ថែម

ដោយសារតែមួយរយៈចុងក្រោយនេះ ប្រជាជនមួយចំនួនធំ ដែលបានមកស្នាក់នៅ និងប្រកបអាជីវកម្មអនឡាញ នៅខេត្តព្រះសីហនុ បានចាកចេញជាបន្តបន្ទាប់ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទអាជីវកម្មអនឡាញ នៅទូទាំងប្រទេស ដើម្បីរក្សាសុខសុវត្ថិភាពអំពីអំពើលួចប្លន់ ឬចារកម្មផ្សេងៗ។

ដោយឡែក ដោយសារសន្ទុះនៃការចូលមកឈូរឆរនៃជនជាតិចិន សំណង់ អគារពាណិជ្ជកម្ម ផ្សារទំនើបផ្សេងៗ ប្រភេទផ្ទះល្វែង ផ្ទះជួលជាច្រើន បាននឹង ស្វះស្វែង ក្នុងការសាងសង់ ដើម្បីបំពេញតម្រូវការ ដ៏ច្រើនលើសលប់ពីសំណាក់ជនជាតិចិន។

ក្រោយពីការចាកចេញ និងការបិទអាជីវកម្មអនឡាញ សកម្មភាព​នៃ​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ​មិន​មាន​អ្វី​​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ ​លោក ឃាង ភារម្យ ។

ការ ​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ដំណើរការ​ទៅ​មុខ​ជាធម្មតា​ដោយ​មិន​មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ទេ​ក្នុង​រយៈពេល​ជិត ១ ​ខែ​មក​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ និង​សកម្មភាព​ល្បែង​អនឡាញ​នៅ​ចុង​ឆ្នាំនេះ​។

លោក​បន្ត​ថា​សំណង់​ដែល​លេចឡើង និង​កំពុង​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចម្រុះ​មាន​ទាំង​សណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​មិនមែន​សាងសង់​សម្រាប់តែ​កន្លែង​លេងល្បែង​តាម​អនឡាញ​ទេ ហើយ​គ្រប់​ការដ្ឋាន​ដំណើរការ​ជាធម្មតា​។

​រយៈពេល ៥ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ១៨៦ គម្រោង​មានតម្លៃ​ជាង ៥៨២ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៨ ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​តម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​កើនឡើង ៥៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និងជាអគ្គនាយករបស់ក្រុមហ៊ុន Century 21 Mekong កាលពីម្សិលមិញ លោកបានប្រាប់ថា ការបិទអាជីវកម្មអនឡាញ ភ្នាល់គ្នាតាមអ៊ីនធើណែត គឺជារឿងត្រឹមត្រូវ ព្រោះ មិនត្រឹមតែបានជួយកែលម្អសន្តិសុខនៅកម្ពុជា ប្រកប​ដោយភាពវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែជាការគ្រប់គ្រងជនអន្តោរប្រវេសន៍មួយប្រកបដោយប្រសិទ្ធភាព ដោយមិនមានការចាប់បង្ខំ។

លោកច្រឹក សុខនីម បានប្រាប់ទៀតថា ការបិទអាជីវកម្មអនឡាញ គឺជារឿងត្រឹមត្រូវ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា  ដែលនេះ ជាយុទ្ធនាការដែលរដ្ឋាភិបាលកម្ពុជា​ត្រូវតែធ្វើ ។ ប៉ុន្តែបើសួរថា តើការបិទអាជីវកម្មអនឡាញនេះ ប៉ះពាល់ ដល់វិស័យអនទ្រព្យដែរឬទេ គឺយើងត្រូវមើលឲ្យលំអិតបន្តិច ថាតើ អចលទ្រព្យទាំងនោះ ហើយនឹងអាជីវកម្មអនឡាញ វាទាក់ទងគ្នា កម្រិតណា? ។ តាមជាក់ស្តែង លោកមើលឃើញថា ចំពោះវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ វាមិនមែនចេញតែពីអាជីវកម្មអនឡាញ ទាំងស្រុងនោះទេ តែយើងសង្កេតឃើញថា អចលនទ្រព្យទាំងនោះ ចែកចេញជា អគារពាណិជ្ជកម្ម  អគារ ស្នាក់នៅ  អគារខុនដូ​ជាដើម ។ ចំណែកឯកាស៊ីណូគ្រាន់តែជាចំណែកមួយនៅក្នុងសណ្ឋាគារ ឬអការនីមួយៗប៉ុណ្ណោះ។

លោកបានប្រាប់ថា ការបិទនេះ តែងមានផលវិជ្ជមាន និងផលអវិជ្ជមាន ប៉ុន្តែជារួម រាជរដ្ឋាភិបាលកម្ពុជា បានថ្លឹងថ្លែងរួចមកហើយថា តើផលមួយណា ច្រើនជាង ។

លោកគិតថា ការបិទអាជីវកម្មអនឡាញមិនមែនជាបញ្ហាធំដំ ដែលអាចឲ្យប៉ះពាល់វិស័យអចលនទ្រព្យ នៅព្រះសីហនុនោះដែរ តែវាបែរជារឿងល្អទៅវិញ ហើយយើងក៏អាចការពារ ផលប្រយោជន៍ អ្នកវិនិយោគ ដែលវិនិយោគ ក្នុងរយៈពេលយូរនៅកម្ពុជា។ ត្បិតតែមួយរយៈខ្លី វាអាចផ្តល់ផលអវិជ្ជមានខ្លះដល់ម្ចាស់ផ្ទះជួល មួយចំនួន ដែលគាត់ជួលឲ្យ អ្នកដែលរកស៊ីអនឡាញ ប៉ុន្តែ បន្ទាប់ពីបញ្ហានេះស្ងាត់ នឹងចាប់ផ្តើមមាន អ្នកធ្វើការពិតប្រាកដ វិនិយោគគិន ថ្មីៗ  ក្រុមហ៊ុនល្អត្រឹមត្រូវ នឹង មកវិនិយោគ នៅកម្ពុជាកាន់តែច្រើន។

គួរជម្រាបថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ​​សម្រាប់​អាជីវកម្ម​បើក​ល្បែងភ្នាល់​​តាម​ម៉ា​ស៊ីន​​​អេឡិច​ត្រូនិក​ និង​​តាម​អ៊ីនធឺណែត​ទាំង​ក្នុង និង​ក្រៅប្រទេស ​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​សីហា​ ឆ្នាំ២០១៩​​តទៅ។ សារាចរ​ណែនាំចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាល បានលើកឡើងថា ​ពួកឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន​បាន​ជ្រក​ក្រោម​រូបភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​សង្គម​។

More information visit: https://www.business-cambodia.com/public/article/chinese-left-sihanouk-the-building-activity-was-still-busy

Leave a Reply

Your email address will not be published. Required fields are marked *