News

Check out real estate news updates

អ្នកលក់ផ្ទះ លក់ដី កំពុងបង្កើតកំហុសយ៉ាងធ្ងន់ ធ្វើឱ្យអ្នកទិញបាត់បង់ជំនឿចិត្តយ៉ាងខ្លាំង

អ្នកលក់ផ្ទះ ឬលក់ដី ដែលយើងអាចហៅថា ភ្នាក់ងារអចលនទ្រព្យ បានប្រើប្រាស់វិធីសាស្ត្រផ្សេងៗជំរុញឱ្យការលក់មានការកើនឡើង ហើយខ្លួនអាចទាញចំណូលពីលក់នេះ។ អ្នកលក់បានប្រើប្រាស់វិធីសាស្ត្រថ្មី ចាស់ទៅតាម​ចំណេះដឹងរៀងៗខ្លួន ដោយឡែកអ្នកជំនាញអចលនទ្រព្យមើលឃើញថា អ្នកលក់ខ្លះ កំពុងបង្កើតកំហុសយ៉ាងធ្ងន់ ធ្វើឱ្យអ្នកទិញអចលនទ្រព្យទាំងឡាយស្ទើរតែបាត់ជំនឿចិត្តក្នុងការសម្រេចចិត្តទិញ។

អ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ថា កំហុសធំបំផុត គឺការផ្តល់ព័ត៌មានលើស និងបន្ថែមព័ត៌មានមិនច្បាស់លាស់ ធ្វើយ៉ាងណាលើផលិតផលខ្លួនឯង ដើម្បីជំរុញឱ្យអតិថិជនសម្រេចចិត្ត ដែលពេលខ្លះពួកគេបានសាងកំហុសយ៉ាងធ្ងន់ ដោយបន្ថែមព័ត៌មានមិនពិតនានាថែមទៀត។ ហើយសញ្ញាបែបនេះ ត្រូវបានគេមើលឃើញថា មានអ្នកលក់​គ្មានស្តង់ដារមួយចំនួនបានប្រើប្រាស់រួចទៅហើយ រហូតធ្វើឱ្យ​អ្នកទិញមានបញ្ហានានា ទិញបានតែប្លង់ ទិញបានតែរឿង ទិញបានតែ​ខាតលុយ។

អ្នកជំនាញបានបន្តថា បើអ្នកលក់នូវតែ​ធ្វើទង្វើបែបនេះទៀត មិនខុសពីការ​បោកឆ្នាំងបាយខ្លួនចោលនោះទេ ព្រោះពួកគេនឹងបាត់បង់អតិថិជនល្អៗបន្តិចម្តងៗ រហូត​លេងអាចប្រឡូកក្នុងវិស័យនេះបាន។

ហើយអ្នកទិញអចលនទ្រព្យភាគច្រើន កាន់តែងបាត់បង់ជំនឿចិត្តបន្តិចម្តងៗ រហូត​លេងទុកចិត្តភ្នាក់ងារផ្សេងទៀត ព្រោះខ្លាចផ្តល់ព័ត៌មានពិត លក់របស់មិនល្អ បង្កការលំបាកដល់ពួកគេ។

សម្រាប់អ្នកលក់មានស្តង់ដារ មានទស្សនវិស័យ​ត្រឹមត្រូវគេលេងលក់ដោយវិធីនេះទៀតហើយ ព្រោះជាការបិទផ្លូវខ្លួន ហើយមិនមែនជាផ្នត់គំនិតអ្នកជោគជ័យ ឬអនាគតសហគ្រិនឆ្នើមនោះទេ។ គេលក់របស់ពិត លក់ដោយថ្លៃថ្នូរ លក់ដោយ​មានគោលការណ៍ជាអ្នកលក់ពូកែ លក់បែបថ្មី លក់ដោយមិនបាច់ទៅរកអតិថិជន លក់ដោយ​ឱ្យអតិថិជនមករក ទើបជាផ្លូវដែល​អ្នកលក់គ្រប់គ្នាត្រូវគិត៕

Source From: https://www.business-cambodia.com/public/article/fail-of-sell-real-estate

Leave a Reply

Your email address will not be published. Required fields are marked *