News

Check out real estate news updates

អ្នករកស៊ីដីថ្មីថ្មោង!!ពេលទិញដីគួរប្រយ័ត្នរឿងប្លង់ ព្រោះប្លង់ស្រុកយើងមានច្រើនប្រភេទណាស់

អ្នកទិញដី ឬផ្ទះភាគច្រើនណាស់ដែលមុននឹងគាត់សម្រេចចិត្តទិញគាត់តែងតែមើលលើប្លង់ ថាតើដី ឬផ្ទះដែលគាត់​ចង់​ទិញនោះមានប្លង់រឹង ឬអត់? ក៏ប៉ុន្តែនៅត្រង់ចំណុចនេះក៏ជាចំណុចមួយគ្រោះថ្នាក់ផងដែរ។​

បើយោងតាមលោក ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​ បានឱ្យ​ដឹងផង​ដែរថា​ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​នៃ​ការ​វិនិយោគ​នៅក្នុង​វិស័យអចលនទ្រព្យ អ្នក​វិនិយោគ​ត្រូវ​មានការ​ពិនិត្យ​ទៅលើ​ឯកសារ​ពាក់​ព័ន្ធ​ជាច្រើន​ ជាពិសេស​គឺ​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ ដែលគេ​ហៅថា​ «ប្លង់​»។

ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​មាន​ច្រើន​ប្រភេទ​ ហើយ​សុពលភាព​នៃ​ការ​ប្រើ​ប្រាស់​ក៏​ត្រូវ​បាន​បែងចែក​ទៅ​តា​មតំ​ណា​ក់​កាល​ និង​ពេលវេលា​ផង​ដែរ​ ។​

បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​ប្រើប្រាស់​ប្លង់​ជាច្រើន​ប្រភេទ​ ដែល​មិន​តិច​ជាង៧នោះ​ឡើយ​។

​ ដូច្នេះអ្នក​ដែល​វិនិយោគ​ ឬអ្នកទិញ​អចលនទ្រព្យ​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ទៅលើ​ការ​កាត់​ប្លង់​រឹង​ដែល​ជា​ប្លង់​ទទួលស្គាល់​ដោយ​ក្រសួង​។

វិធីសាស្ត្រ​មួយទៀត​ ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ អ្នកទិញ​ត្រូវតែ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ច្បាប់​អចលនទ្រព្យ​ ដើម្បី​សិក្សា​ទៅលើ​ប្រភេទ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​ មុន​ពេល​សម្រេចចិត្ត​ទិញ​ ដើម្បី​​ជៀសវៀងជួប​រឿង​វិវាទ​កើតឡើង​ដែល​នាំ​ឱ្យ​ខាតបង់​ផលប្រយោជន៍​។

ហេតុដូចនេះហើយ អ្នកដែលចង់ចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យគួរតែប្រយ័ត្នត្រង់​ចំណុចនេះព្រោះថាបើអ្នកចំណាយលុយទិញហើយទទួលបានប្លង់ដែលរកជាការមិនបាននោះមានន័យថាអ្នកចំណាយ​លុយហើយតែមិនបានរបស់បានតែក្រដាសតែមិនបានដី។

នៅមានចំណុចជាច្រើនផ្សេងទៀតដែលអ្នកគួរតែដឹងហើយត្រូវតែប្រុងប្រយ័ត្ន ហើយលោកអ្នក​អាចចូល​ស្ដាប់នៅ​ក្នុង​វីដេអូ (Video) ខាងក្រោមនេះបានដែលនិយាយទាក់ទងជាមួយនឹងរឿងដីខ្យល់ ដោយលោកអ្នកគ្រាន់​តែចុចលើវា​រួច​ហើយអ្នកអាចស្ដាប់ដោយស៊េរី។

Source From: https://www.business-cambodia.com/public/article/when-buying-land-should-be-careful-because-the-layout-of-our-district-has-many-kinds

Leave a Reply

Your email address will not be published. Required fields are marked *