News

Check out real estate news updates

អ្នករកស៊ីចិនជាង២ពាន់នាក់ហាក់ចង់វិនិយោគវិស័យទេសចរនៅកម្ពុជាខណៈភ្ញៀវទេសចរធ្លាក់ជិត៧%

អ្នករកស៊ីចិនប្រមាណជាង ២០០០នាក់ ហាក់ចង់វិនិយោគលើវិស័យទេសចរ នៅកម្ពុជា ខណៈភ្ញៀវទេសចរ បានធ្លាក់ចុះ ប្រមាណ ជិត៧% គិតត្រឹម ៥ខែក្នុងឆ្នាំ២០១៩។

នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជា​បាន ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រារព្ធ​ពិធី​ឆ្នាំ​ទេសចរណ៍ ​វប្បធម៌​កម្ពុជា-​ចិន​ ​លើក​ទី​២​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា ​កម្មវិធី​នេះ​ នឹង​មាន​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​វប្បធម៌​ចិន ​និង​បណ្តា​ធុរជន​ប្រទេស​ចិន​ប្រមាណ​ជាង​២០០០​នាក់ ​នឹង​មក​កម្ពុជា​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

បណ្តា​ក្រុម​បេសកជន​ធុរកិច្ច​ចិន​មក​ទស្សនា​កម្ពុជា​ នៅពេលនេះ ​គឺ​ភាគច្រើន​ជា​អ្នកវិនិយោគទុន ​និង​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​ប្រទេស​ចិន​ ដែល​គេ​មាន​ឥទ្ធិពល​សំខាន់ ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគទុន​ចិន ​ភ្ញៀវទេសចរ​ចិន​ មក​ទស្សនា​កម្ពុជា​ អោយ​កាន់តែ​ច្រើនជាង​នេះ​។

ផ្ទុយពីការរំពឹងស្ថានភាព​ភ្ញៀវ​ទេសចរ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១,១៦៨,៦៦​នាក់ ថយ​ចុះប្រមាណ​៦.២៥% ។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៨៧,៩០០​នាក់ ថយ​ចុះ ៨,២៣% ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ (៨៥៨,៥៨០​នាក់​) ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ៣៨០,១៦៦​នាក់ ថយ​ចុះ ១,៨៨% ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ (៣៨៧,៤៥៤​នាក់​) ។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ ជាង ៦,២០​លាន​នាក់ កើនឡើង ១០,៧% ធៀប​នឹង​ឆ្នាំ​២០១៧ បង្កើត​ប្រាក់​ចំណូល​ជូន​ជាតិប្រមាណ ៤.៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក រួមចំណែក​ប្រមាណ ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​។

Source From: https://www.business-cambodia.com/public/article/chinese-businessmen-want-to-invest-in-cambodia-while-nearly-7

Leave a Reply

Your email address will not be published. Required fields are marked *