News

Check out real estate news updates

អ្នកមានអចលទ្រព្យស្រាប់ គួរធ្វើយ៉ាងណាទើប អាចទាញចំណូលពីវាបាន

ប្រសិនបើយើងមានអចលនទ្រព្យនៅក្នុងដៃស្រាប់ វាពិតជាងាយស្រួល ក្នុងការរកចំណូលពីវាជាប្រចាំ ឬអាចថាងាយស្រួលក្នុងការស្វែងរកឱកាសវិនិយោគជាបន្តបន្ទាប់ផងដែរ។

នេះគឺជាវិធីចំនួន៣ដែលអ្នកវិនិយោគរកលុយពីវិស័យអចលនទ្រព្យប៉ុន្តែវាមិនមែនមានន័យថាមានតែវិធីបីនេះទេ

២. ដាក់ជួល

គ្រប់អចលនទ្រព្យទាំងអស់ ទាំងដីធ្លី ផ្ទះសម្បែង ខុនដូ សុទ្ធតែអាចដាក់ជួលបាន ដែលអ្នកជួលទាំងនោះ​បានឲ្យអ្នកបានប្រាក់ចំណូលទៀងទាត់មួយ ។

២. កែកុនអចលនទ្រព្យ ដើម្បីឲ្យកើតម្លៃ

បើផ្ទះអ្នកចាស់ អ្នកត្រូវកែកុន ដោយលាបថ្នាំថ្មី ជួលជុលកន្លែងខូចៗ រៀបចំឲ្យមានរបៀបរៀបរយ មើលទៅគួរជាទីចង់រស់នៅ នោះតម្លៃរបស់វានឹងកើនឡើងភ្លាមៗ។ បើដីរបស់អ្នកទុកចោលយូរ ដុះព្រៃស្កេសស្កាស ដីមិនរាបស្មើ កន្លែងខ្លះទាប កន្លែងខ្លះខ្ពស់ ដីមានស្រះ អ្នកគួរតែចាត់ការវាដោយចាក់ដីបំពេញ កាប់ឆ្ការព្រៃឲ្យស្រឡះ នោះហុងស៊ុយក៏នឹងកើតមានភ្លាមៗ ដោយដីនោះនឹងឡើងថ្លៃភា្លមបន្ទាប់​ពីអ្នកកែឆ្នៃវារួច។

៣. លក់ចេញ ទិញចូល លក់ចេញទិញចូល

នេះជាវិធីសម្រាប់អ្នកដែលមានអចលនទ្រព្យស្រាប់ ដោយជាកេរ្តិ៍របស់ឪពុកម្តាយ ឬជាការទិញដោយខ្លួនឯងទុកយូរហើយ អ្នកអាចប្រើក្បួនទី២ ដើម្បីឲ្យវាឡើងថ្លៃ ហើយ លក់វាចេញ បន្ទាប់មកអ្នកមិនត្រូវទុកលុយនោះនៅក្នុងធនាគារនោះទេ អ្នកត្រូវតែស្វែងរកអចលទ្រព្យផ្សេងទៀត ដែលមានទំហំធំជាងអចលទ្រព្យចាស់ ទីតាំងល្អ ហើយតម្លៃថោកជាង ឬប្រហាក់ប្រហែលអចលទ្រព្យចាស់ក៏បាន។

Source From: https://www.business-cambodia.com/public/article/you-have-real-estate-so-you-can-get-revenue-from-it

Leave a Reply

Your email address will not be published. Required fields are marked *