News

Check out real estate news updates

អ្នកជំនាញ ប្រាប់ពីបញ្ហាប្រឈមនៃការពុះដីឡូតិ៍នៅកម្ពុជា

នៅរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ ដីធ្លី និងផ្ទះសម្បែងក្នុងប្រទេសកម្ពុជា បាន រីក ចំរើនជាលំដាប់ ស្របពេលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានី នៅតែបន្ត ឡើង ថ្លៃ ជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ សន្ទុះនៃអាជីវកម្មពុះដីឡូតិ៍លក់ បានក្លាយជាអាជីវកម្មដេលពេញនិយមខ្លាំងនៅកម្ពុជា ទាំងនៅក្រុង ជាយក្រុង និងបណ្តាលខេត្តសក្តានុពលផ្សេងទៀតផងដែរ។

យ៉ាងណាវិញ អ្នកជំនាញក្នុងវិស័យនេះ លោកគីម ហ៊ាង បាន បង្ហាញការព្រួយបារម្ភពីសន្ទុះការ កើនឡើងនៃការ ពុះដីឡូតិ៍លក់ នាពេលបច្ចុប្បន្ន ពិសេសនៅជុំវិញរាជធានីភ្នំពេញ ដែលអាចប្រឈមនឹងវិបត្តិ ផ្សេងៗ ដូចជា លំនៅដ្ឋានគ្មានសណ្តាប់ធ្នាប់ និងបញ្ហាហិរញ្ញវត្ថុក្រោយលក់ ដីមិនចេញ នាថ្ងៃខាងមុខ។

លោកបានបន្តថា ភាគច្រើននៃដីឡូតិ៍គឺមិនឡើងថ្លៃទៀតទេ បើកើនឡើងក៏មិនច្រើនដែរ ដោយសារអ្នកវិនិយោគ​បានយក​ចំណេញច្រើនរួចទៅហើយដូច្នេះអ្នកទិញគួរពិចារណាលើចំណុចនេះ ។សម្រាប់​អ្នកមានជីវភាព ខ្ពស់ (អ្នកមាន) គឺពួកគេមិនទិញដីឡូតិ៍ទេព្រោះដីឡូតិ៍មានការអភិវឌ្ឍន៍យឺត។

ម្យ៉ាងវិញទៀតអ្នកទិញទាំងអស់ នៅចាំ មើល គ្នាមិន ព្រមសាងសង់អ្វី​ឡើយចំណែក​ឯការសាងសង់​លំនៅដ្ឋាន​គឺគ្មានសណ្តាប់ធ្នាប់។កាលណាតំបន់ដីឡូតិ៍មួយមិនមានការ សាងសង់ដែល​មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដីតំបន់នោះក៏មិនកើនឡើងតម្លៃដែរ។

ទោះជាយ៉ាងណា ការពុះដីឡូតិ៍​បានផ្តល់ផល​ប្រយោជន៍​ដល់សង្គម​ជាតិទាំងមូលផងដែរ ព្រោះ អាច​ផ្តល់​លទ្ធភាពឲ្យពលរដ្ឋមានជីវភាព​មធ្យមអាច​មានលទ្ធភាព​ទិញ​ដី​បាន ហើយ​គ្រប់គ្នាគួរតែ​ទិញដី​ចំណែកណាមួយ ដើម្បីទុកសាងសង់​លំនៅដ្ឋាន​សមរម្យ មួយនៅពេលអនាគត។

Source From: https://business-cambodia.com/2018/12/04/the-challenge-of-plowing-a-plot-of-land-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *