News

Check out real estate news updates

អ្នកជំនាញ​និយាយ​ពី​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាត់ដំបង

ភ្នំពេញ៖ និយាយ​ពី​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ខេត្ត​មាន​ភាព​អំណោយផល​នៃ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៃ​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត គេ​មិនអាច​មើលរំលង​ឬ​បំភ្លេចចោល​ខេត្តបាត់ដំបង​ឡើយ ដោយសារ​ខេត្ត​ទឹកដី​នៅ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​នេះ មាន​សក្តានុពល​ទាំង​ផល​កសិកម្ម និង​ល្បឿន​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស។

ខេត្តបាត់ដំបង មាន​ប្រជាជន​រស់នៅ​សរុប​ជាង១លាន​នាក់ ធំជាងគេ​លំដាប់​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ ហើយ​ក្រុង​បាត់ដំបង​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ ដោយ​ខេត្ត​នេះ​មាន​សំណង់ផ្ទះ​ល្វែង និង​បុរី​ចំនួន១១កន្លែង ច្រើនជាងគេ​ធៀប​នឹង​បណ្តា​ខេត្ត​ដទៃទៀត។

លោក​ឧកញ៉ា​ភួ ពុ​យ​អគ្គនាយក​ក្រុមហ៊ុន​បៃតង និង​ជា​ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ដែល​បាន​អភិវឌ្ឍន៍​ផ្សារ​ទំនើប​កំពស់៦ជាន់​នៅ​ទីក្រុង​នេះ​បាន​ថ្លែងថា ដោយសារ​ផ្សារធំៗនៅ​ក្រុង​បាត់ដំបង​មាន​ចំនួន​ច្រើន បានធ្វើ​ឲ្យ​ការលក់​សម្លៀកបំពាក់ផ្សេងៗមិនសូវ​ជោគជ័យ​នោះទេ ប៉ុន្តែ​ការលក់​បន្លែ​នៅ​បរិវេណ​របស់​ផ្សារ​នេះ មាន​សកម្មភាព២៤ម៉ោង ដែល​បន្លែ​ភាគច្រើន​ត្រូវបាន​ដឹក​មកកាន់​រាជធានី​ភ្នំពេញ ហើយ​ប្រជាកសិករ​ដាំ​បន្លែ​ពួកគេ​កំពុង​សប្បាយ​ចិត្តនឹង​ការដាំ​ចុះ ដោយសារ​បន្លែ​មាន​តម្រូវការ​ខ្ពស់។

 ទាក់ទង​នឹង​អចលនទ្រព្យ​ក្នុង​ខេត្តបាត់ដំបង លោក​ឧកញ៉ា​ភួ ពុ​យ​បាន​ថ្លែងថា “តំលៃ​ដី​នៅ​ក្រុង​បាត់ដំបង នៅ​តំបន់​ដែលមាន​តម្រូវការ​ខ្ពស់​ដោយ​ដី​សំរាប់​សាងសង់​ផ្ទះល្វែង​មាន​តំលៃ​ចន្លោះ៨០០ ទៅ៩០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យ​តំលៃ​ដី​មួយ​ឡូត៍​មាន​ចន្លោះ​ពី៣០០០០ដល់១០០ ០០០ដុល្លារ​អាមេរិក។

លោក​បន្តថា“តំលៃ​ដី​នៅក្នុង​ទីក្រុង​បាត់ដំបង​ឆ្នាំនេះ ស្ថិតក្នុង​សភាព​ទ្រឹង​ធៀប​នឹង​បណ្តាឆ្នាំមុនៗ ប៉ុន្តែ​សកម្មភាព​ទិញ​ដីឡូត៍​សាងសង់​ផ្ទះល្វែង​បាន និង​កំពុង​កើនឡើង ហើយ​អ្នកទិញ​ភាគច្រើន​គឺ​ទិញ​សាង​សង់ផ្ទះ មិន​ទិញ​ទុក​លក់​យកចំណេញ​ដូច​បណ្តា​ឆ្នាំមុន​នោះទេ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា បាត់ដំបង​ជា​ខេត្ត​មាន​សក្តានុពល​មួយ ដែល​ប្រជាពលរដ្ឋ​មិនសូវ​ធ្វើ​ចំណាកស្រុក​នោះទេ ដោយសារ​វា​ជា​ខេត្ត​ផលិត ដែល​ប្រជាពលរដ្ឋ​អាច​ពឹង​ផ្អែកលើ​សក្តានុពល​កសិក​ម្ម​នៅក្នុង​ខេត្ត​ដោយ​ខ្លួនឯងបាន ហើយ​បាត់ដំបង​ជា​ក៏​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច ដោយមាន​ច្រក​អន្តរជាតិ និង​ច្រកព្រំដែន​ទ្វេរ​ភាគី​ជាច្រើន​ជាប់​ជាមួយ​ប្រទេស​ថៃ។

លោក​បន្តថា “ខេត្ត​នេះ​មានការ​អភិវឌ្ឍ​ច្រើន ប៉ុន្តែ​ការលក់​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ ក៏​ស្ថិតក្នុង​ភាព​ទ្រឹង​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​អនាគត​របស់​ខេត្ត​នេះ​នៅតែមាន​ការរីកចំរើន​ខ្ពស់ ប្រសិនជា​គំរោង​រៀបចំ​គំរោង​មេ​ទាក់ទង​នឹង​ទេសចរណ៍ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល។

តំលៃ​ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង ពិសេស​តំបន់​ពាណិជ្ជកម្ម​មាន​តំលៃ​ចន្លោះ​ពី១៥០០ទៅ២៥០០ដុល្លារ និង​ដី​នៅជាយៗក្រុង​និង​ផ្លូវតូចៗមាន​តំលៃ​ចន្លោះ​ពី៥០ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​នួន រិ​ទ្ឋី។

លោក​ហូ វណ្ឌី​អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែងថា ខេត្តបាត់ដំបង​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង ដោយសារ​មា​រមណីយដ្ឋាន​វប្ប​ធ៌​ម រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​របស់​ខេត្ត ដែលមាន​បន្សល់​និង​រក្សាបាន​នូវ​សំណង់​សម័យ​អាណានិគម សំណង់ផ្ទះ​បុរាណ​ច្រើន​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ​ផងដែរ។

លោក​បន្តថា “ខេត្តបាត់ដំបង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍មកពី​តំបន់​អឺរ៉ុប​ច្រើនដោយសារ​ពួកគេ​ចូលចិត្ត​មក​លំហែរ​កំសាន្តនិង​សិក្សា​ស្វែងយល់​ពី​វប្ប​ធ៌​មរ​បស់​ខេត្ត​នេះ​ដែល​ធ្លាប់​គ្របគ្រង​ដោយ​បារាំង និង​ជនជាតិ​សៀម។លោក​បន្តថា“ដោយសារ​សក្តានុពល និង​ការយកចិត្តទុកដាក់​ពី​ការអភិវឌ្ឍ​របស់​ខេត្ត បានធ្វើ​ឲ្យ​ទឹកដី​ដែល​កវី​សរសេរ​បទ​ចម្រៀង​មិនចេះ​អស់នេះកាន់តែ​មានសង្ឃឹម និង​ស្នាមញញឹម”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *