News

Check out real estate news updates

អ្នកជំនាញ​ថា តំបន់ភ្នំ​ប្រ​សិ​ទ្ឋ​នឹង​ក្លាយជា​តំបន់​លំនៅដ្ឋាន​ដ៏​ប្រសើរ​នាពេល​អនាគត

ភ្នំពេញ៖ តំបន់ភ្នំ​ប្រ​សិ​ទ្ឋ​ត្រូវបាន​អ្នកជំនាញ​យល់ឃើញថា ជា​តំបន់​សមស្រប​សំរាប់​សាងសង់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នាពេល​អនាគត ដោយសារ​កត្តា​អំណោយផល​ជាច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តំបន់ភ្នំ​ប្រសិទ្ធ​មាន​សក្តានុពល ខ្ពស់​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នាពេល​អនាគត ដោយសារ​តំបន់​នេះ​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទីក្រុង ជា​តំបន់​ដែលមាន​សណ្ឋាន​ដី​ខ្ពស់ ដី​សល់​ទំនេរ​ច្រើន ដែល​ងាយ​ស្រូល​ក្នុង​ការរៀបចំ​ទីក្រុង​នាពេល​អនាគត។

លោក​បន្តថា “ខ្ញុំ​គិតថា​តំបន់​នេះ​នឹងមាន​ការរីកចម្រើន​នាពេល​អនាគត ដោយសារលក្ខ​ខ័​ណ្ឌ​ខាងលើ និង​ស្ថានភាព​អាកាសធាតុ​ល្អ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ងាយ​ត​ភ្ជាប់​ជាមួយ​ក្រុងភ្នំពេញ។លោក​បន្តថា “វា​ជា​តំបន់​ដែលមាន​សណ្ឋាន​ដី​ល្អ ខ្ពស់​មិន​ប្រឈមមុខ​នឹង​ការ​លិច​ទឹក ពិសេស​តំបន់​នេះ​មាន​រមណីយដ្ឋាន​ព័​ទ្ឋ​ជុំវិញ ដែល​អំណោយផល​ដល់​ការរស់នៅ​និង​ការកម្សាន្ត។

អគ្គនាយក​ក្រុមហ៊ុន Premium housing Co, Ltd លោក ម៉ាន់ ច័ន្ទ​ឌី ដែល​បាន​បោះទុន​ជិត ១លាន​ដុល្លារ ដើម្បី​ទិញ​ដី​ពុះ​ឡូត៍​លក់​ជាមួយ​ដៃគូ​របស់ខ្លួន​បាន​ថ្លែង​ឲ្យ​ផងដែរ​ថា តំបន់​នេះ​កាន់តែ​ខិត​មក​កៀក​រាជធានី​ភ្នំពេញ​ហើយ ដោយសារ​ដី​ស្ថិត​ក្នុងស្រុក​អង្គស្នួល​នេះ ស្ថិត​នៅជាប់​ជាមួយ​ខ័​ណ្ឌ​ព្រែក​ព្នៅ និង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ ដែលជា​ខ័​ណ្ឌ​បង្កើត​ថ្មី​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្តថា តំបន់​នេះ​មាន​ចម្ងាយ២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ ដែលជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារ​មាន​ផ្លូវ​បេតុង និង​មាន​ភ្លើងអគ្គិសនី​ត​ចូលដល់បណ្តើរៗហើយ ប៉ុន្តែ​បណ្តាញ​ទឹកស្អាត​មិនទាន់​ភ្ជាប់​នៅឡើយ​ទេ។

លោក​បន្តថា “ដោយសារ​មើលឃើញ​ស្ថានភាព​បែបនេះ ទើប​លោក​វិនិយោគ​ពុះ​ដីឡូត៍​នៅ​តំបន់​នេះ ដោយ​ចាប់យក​អតិថិជន​ជា​អ្នកមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ព្រោះ​ដី​មួយ​ឡូត៍​មាន​តំលៃ​ចាប់ពី២៧០០ដុល្លារ -៥០០០ដុល្លារ​ប៉ុណ្ណោះ។

លោក ផិត សិរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WHP Realty Co, Ltd បាន​ថ្លែងថា លោក​កំពុង​សិក្សា​ដី​មួយចំនួន ដើម្បី​ផ្តល់​ឲ្យ​ក្រុម​អ្នកវិនិយោគ​បរទេស ដោយសារ​លោក​មើលឃើញ​សក្តានុពល​មួយចំនួន​នៅ​តំបន់​នេះ នាពេល​អនាគត ទី១ តំបន់​កប់​ស្រូវ​ដែល​នៅជាប់​គ្នា​នឹង​តំបន់​នេះ កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ទី២ គំរោង​ទីក្រុង​បៃតង​មួយ នឹង​ឆាប់​ផ្តើម​នៅ​តំបន់​នេះ​ក្នុងពេលឆាប់ៗ ទី៣ មាន​គំរោង​អភិវឌ្ឍន៍​របស់​ឧកញ៉ា​ជាច្រើន​នៅ​តំបន់​នេះ ដូចជា ក្រុមហ៊ុន ING CITY, 7NG និង​ដី​របស់លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ដែល​ធ្វើ​ឲ្យ​លោក​គិតថា​តំបន់​នេះ នឹង​ក្លាយជា​ទីក្រុង​ថ្មី​មួយនា​ពេលអនាគតឆាប់ៗនេះ។

លោក​បន្តថា “ការពង្រីក​ផ្លូវជាតិ​លេខ៥ និង​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ផ្លូវ​នេះ នឹង​អាចធ្វើ​ឲ្យ​តំបន់ភ្នំ​រាប និង​ភ្នំ​បា​សិ​ទ្ឋ​នឹង​រីកចំរើន​លឿន​នាពេល​អនាគត ព្រោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​តំបន់​នេះ​កំពុង​ត្រូវបាន​រៀបចំ។ លោក​បន្តថា “តំលៃ​ដី​សមរម្យ​នៅ​តំបន់​នេះ ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​អាចមាន​ល​ទ្ឋ​ភាព​បោះទុន​ផងដែរ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *