News

Check out real estate news updates

អ្នកជំនាញ៖ ប្រាប់តំបន់ត្រូវវិនិយោគអចលនទ្រព្យ ដើម្បីចំណេញខ្ពស់?

ការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកអភិឌ្ឍន៍មិនចេះតែបោះទុនវិនិយោគនោះទេ ពួកគេធ្វើការសិក្សាស្រាវជ្រាវរាប់ចាប់តាំងពីភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលទីផ្សារ និងតម្រូវការសព្វថ្ងៃ និងទៅថ្ងៃអនាគតជាដើម។ តែបើយើងយកតំបន់២ មានជ្រាយក្រុង និងកណ្តាល ច្បាស់ណាស់ថា សក្តានុពលនៃឱកាសប្រាក់ចំណេញមិនដូចគ្នាទេ។

លោកគីម ហ៊ាង  ប្រធានសមាគម CVEA បានថ្លែងថា «ឱកាសចំណេញខ្ពស់ពីការវិនិយោគអចលនទ្រព្យ គឺតំបន់ជ្រាយក្រុង បើធៀបនិងតំបន់កណ្តាលក្រុង(High Risk High Return)កន្លែងមានបញ្ហាកាន់តែច្រើន ឱកាសចំណេញកាន់តែច្រើនដែរ»។លោកបញ្ជាក់ថា ជាទូទៅការវិនិយោគកណ្តាលមានសុវត្ថិភាព តែប្រាក់ចំណេញមានកម្រិត តែនៅជ្រាយក្រុងមានរឿងច្រើន តែចំណេញក៏ច្រើនទៅតាមនិងដែរ។

លោកបន្ថែមថា នៅក្រុងមានភាពចាស់ទុំហើយ បើប្លង់រឹងគឺច្បាស់តែម្តង ហើយបើសាងសង់គឺគោរពតាមច្បាប់កំណត់ត្រឹមត្រូវ  ការវិនិយោគមានភាពច្បាស់លាស់ និងសុវត្ថភាព តែអត្រាប្រាក់ចំណេញមានកម្រិតទាប។ ប៉ុន្តែបើចង់ចំណេញច្រើន គួរវិនិយោគនៅជ្រាយក្រុង ព្រោះរឿងរ៉ាវមួយចំនួនមិនទាន់ច្បាស់លាស់ តែបញ្ហាអាចកើតមានក៏មានអត្រាខ្ពស់ដែរ។

ជាការពិតណាស់ នៅតំបន់ក្រុងចេះតែរីកពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យតំបន់ជា្រយក្រុងមានសន្ទុះអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយវិស័យផ្សេងៗមានការរីកចម្រើនដូចជាគ្នា ជាពិសេសវិស័យអចលនទ្រព្យមានសន្ទុះលូតលាស់ខ្លាំង ដោយសារតែមានតម្រូវការផ្ទះ រោងចក្រ អគារពាណិជ្ជកម្ម ផ្សារជាដើម សុទ្ធសឹងជាទិសដៅសំខាន់ ក្នុងការវិនិយោគ៕

Source From: https://www.business-cambodia.com/public/article/investment-real-estate-7

Leave a Reply

Your email address will not be published. Required fields are marked *