News

Check out real estate news updates

អ្នកជំនាញ៖ ប្រាប់ក្បួនវិនិយោគអចលនទ្រព្យ លក់ចេញចំណេញខ្ពស់

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះរីកចម្រើន ធ្វើឲ្យការទិញលក់មានភាពសកម្មខ្លាំងជាងធម្មតា។ សម្រាប់ការវិនិយោគ ឬទិញអចលនទ្រព្យ ដើម្បីលក់ចេញទទួលបានប្រាក់ចំណេញខ្ពស់ មិនងាយស្រួលនោះទេ អ្នកវិនិយោគត្រូវតែគិតលើចំណុចសំខាន់ៗ មួយចំនួនមុននឹងវិនិយោគ។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកជំនាញបានលើកឡើង មុននឹងទិញអចលនទ្រព្យណាមួយ ហើយអាចចំណេញខ្ពស់។

លោកគាម សៀកឡុង បានលើកឡើង ក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះ បណ្តាលឡាហ្វស្តីពី “គន្លឹះវិនិយោគ លើវិស័យអចលនទ្រព្យដើម្បីទទួលបានប្រាក់ចំណេញខ្ពស់” ថា យើងត្រូវទិញអចលនទ្រព្យតំបន់កំពុងអភិវឌ្ឍន៍។ ឧទារហណ៍៖ បើយើងទិញដីធ្លី ហើយតម្លៃឡើងថ្លៃដោយសារតែហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះត្រូវទិញតំបន់ណាត្រៀម និងកំពុងអភិវឌ្ឍន៍ ព្រោះបើអភិវឌ្ឍន៍ និងមានគម្រោងអភិវឌ្ឍន៍ផ្សេងៗ និងជំរុញតម្លៃអចលនទ្រព្យឡើងថ្លៃ។

ឆ្លៀតក្នុងឱកាសនេះ លោកច្រឹម សុខនីម បានផ្តល់យោបល់ បើយើងមានលុយត្រឹម២០ម៉ឺន ឬ៣០ម៉ឺន ចង់វិនិយោគលើដី គួរតែងាកទៅម្តុំត្រាំងធ្នង់ ព្រោះតំបន់នេះតម្លៃដីនៅធូរថ្លៃ ហើយកំពុងមានការអភិវឌ្ឍន៍ជាបណ្តើរៗ ធ្វើឲ្យតម្លៃដីកាន់តែឡើងថ្លៃបន្តិចម្តង ធ្វើឲ្យឱកាសទទួលប្រាក់ចំណេញពីវិនិយោគមានច្រើន។

លោកសៀកឡុង បានបន្តថា ការទិញដីយកទៅអភិវឌ្ឍន៍ចេញជាអលចនទ្រព្យផ្សេង បើយើងមានដើមទុនច្រើន ព្រោះអាចឲ្យយើងកាន់តែចំណេញច្រើន បើមិនសូវមានទុន អាចឆកចាប់យកឱកាសទិញក្បែរៗគម្រោងអភិវឌ្ឍន៍របស់គេ។

ចំណុចមួយទៀត យើងគួរទិញអចលនទ្រព្យដាក់លក់ក្នុងតម្លៃទាប់ជាងទីផ្សារ ដែលម្ចាស់កំពុងប្រញាប់លុយខ្លាំង ចង់លក់ដាច់ភ្លាមៗ នេះក៏ជាឱកាសទទួលប្រាក់ចំណេញខ្ពស់ផងដែរ។ ឬយើងអាចទិញក្នុងឱកាសគេមានបញ្ចុះតម្លៃពិសេសណាមួយ ជាពិសេសក្នុងការប្រកាសលក់គម្រោងថ្មីៗ។

បន្ថែមពីលើនេះ អ្នកវិនិយោគ អាចទិញអចលនទ្រព្យ ឬផ្ទះណាស់ចាស់ៗ មកកែលម្អឲ្យទៅជាថ្មី ដើម្បីដាក់ជួល ឬលក់មានតម្លៃខ្ពស់ជាងមុន ព្រោះពេលមិនទាន់កែលម្អអ្នកទិញ ឬជួលមិនសូវពេញចិត្តទេ ដោយសារសភាពអលចនទ្រព្យយើងមិនសូវសមរម្យ។

ការវិនិយោគមួយទៀត គឺការទិញទុកជួល បើទិញដីការជួលអាចមានឱកាសទទួលប្រាក់ចំណេញតិចជាងលក់បន្ត តែបើទិញផ្ទះអាចងាយស្រួលជួល ហើយការដាក់បញ្ចាំជាមួយធនាគារក៏ស្រួលដែរ៕

More information visit: https://www.business-cambodia.com/public/article/how-to-invest-real-estate-1

Leave a Reply

Your email address will not be published. Required fields are marked *