News

Check out real estate news updates

អ្នកជំនាញ៖ បង់រំលស់អចលនទ្រព្យបែបនេះ ទើបជួបហានិភ័យទាបបំផុត

ការទិញលក់អចលនទ្រព្យនៅកម្ពុជាយើង ហាក់មានសន្ទុះកើនឡើងខ្លាំងទៅតាមតម្រូវការជាក់ស្តែងនៃប្រភេទអចលនទ្រព្យ ហើយសម្រាប់ការបង់ប្រាក់វិញ ក្រុមហ៊ុនអលចនទ្រព្យភាគច្រើន តែងសម្រួលដល់អតិថិជនឲ្យបង់រំលស់ជាដំណាក់កាល ឬបង់រំលស់១០០%ក៏មាន។ តែការបង់រំលស់ អាចមានហានិភ័យខ្ពស់ចំពោះអតិថិជន ដោយសារតែមានបញ្ហាធំៗមួយចំនួន អាចកើតមានឡើង។

ដើម្បីការពារហានិភ័យតែងកើតមាន ថ្ងៃនេះ Business Cambodia បានជួបសម្ភាសជាមួយលោកសុត វីរៈ អ្នកជំនាញ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL អំពីបញ្ហាខាងលើ។

លោកសុត វីរៈ បានថ្លែងថា ដើម្បីឲ្យការបង់រំលស់អចលនទ្រព្យ និងការពារហានិភ័យ ដំបូងត្រូវមើល ថានរណាជាអ្នកអភិវឌ្ឍន៍គម្រោងអលចនទ្រព្យដែលយើងចង់បាន។ តើម្ចាស់គម្រោងមានទ្រព្យសម្បត្តិច្រើន មានកេរ្តិ៍ឈ្មោះល្អ និងកត្តិយសក្នុងសង្គមយ៉ាងណា តាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យរបស់គាត់ ព្រោះបើជាបុគ្គលដែលមានភាពល្បីល្បាញដោយសារតែការអភិវឌ្ឍន៍គម្រោង ច្បាស់ណាស់គាត់មិនធ្វើឲ្យខូចលើការអភិវឌ្ឍន៍នោះទេ។

អ្នកជំនាញរូបនេះបន្តថា ការពិនិត្រលើច្បាប់សាងសង់ ប្លង់កម្មសិទ្ធិ វិញ្ញាណបត្របណ្ណបញ្ជាក់អចលនទ្រព្យស្របច្បាប់ របស់ក្រុមហ៊ុនអភិវឌ្ឍន៍បូករួមទាំងCredit ផងដែរ។ តែគម្រោងអភិវឌ្ឍន៍បែបនេះ ភាគច្រើនមានតម្លៃថ្លៃ។

សម្រាប់អ្នកវិនិយោគយកប្រាក់ចំណេញ យើងត្រូវពិនិត្រមើលគម្រោងណា ដែលអត់ការប្រាក់ ឬមានអត្រាការប្រាក់ទាប ព្រោះបើខ្ពស់ពេកយើងពិបាកលក់យកចំណេញណាស់។ ព្រោះបើផ្ទះនឹងអត្រាការប្រាក់១%ក្នុងមួយខែ ទម្រាំបង់ផ្តាច់ វាស្មើតម្លៃផ្ទះគុណនឹង២ហើយនឹង យើងអត់ចំណេញទេ។ ដូច្នេះ ​ឱកាសល្អ ត្រូវជ្រើសរើសយកបង់តាមដំណាក់កាល បង់ក្នុងអត្រាការប្រាក់ទាប ឬគ្មាន និងទីតាំងល្អ។

លោកវីរៈ បន្ថែមថា «ការប្រមូលព័ត៌មានគម្រោងល្អៗដែលយើងទុកចិត្តឲ្យបានច្រើន មកប្រៀធៀបគ្នាតាំងពីតម្លៃ សក្តានុពលអចលនទ្រព្យ អត្រាការប្រាក់ទាបជាងគេ នោះអាចឲ្យយើងរកបានប្រភេទអចលនទ្រព្យដែលល្អ ហើយយើងមិនខាតបង់លើការប្រាក់ច្រើន យើងចំណេញលុយច្រើន និងមានហានិភ័យទាប»

Source From: https://www.business-cambodia.com/public/article/how-lone-less-low

Leave a Reply

Your email address will not be published. Required fields are marked *