News

Check out real estate news updates

អ្នកជំនាញអចលនទ្រព្យបង្ហាញពីស្ថានភាពទាំង៧យ៉ាងរបស់សក្ដានុពលវិស័យអចលនទ្រព្យនាពេលអនាគត

នៅកម្ពុជានាពេលខាងមុខនិងមានអគារខ្ពស់ៗជាច្រើននិងលេចចេញមកយ៉ាងច្រើនដែលធ្វើឲ្យកម្ពុជាបង្ហាញពីពីសក្កានុពលលើឆាកអន្តរជាតិ មិនថាវិស័យអចលនទ្រព្យ វិស័យសេដ្ឋកិច្ច និងអូសទាញឲ្យអ្នកវិនិយោគ​បរទេសមក​វិនិយោគ​កាន់តែ​ច្រើន​បន្ថែម​ទៀត។

តាមរយៈអ្នកជំនាញអចលនទ្រព្យបានឲ្យដឹងថានាពេលអនាគតវិស័យអចលនទ្រព្យនិងមានការរីកចម្រើនកាន់តែខ្លាំងគួរឲ្យកត់សម្គាល់ សំណង់ជាច្រើនត្រូវបានរីករាលដាលពេញក្រុងភ្នំពេញ។

ក្នុងកិច្ចភិក្សាសារព័ត៌មានក្រោមប្រធានបទ ស្ថានភាពអចលនទ្រព្យពេលបច្ចុប្បន្ន និងអនាគត ដែលតាមរយៈ​អ្នកជំនាញ​អចលនទ្រព្យបានឲ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាពេលអនាគតមានស្ថានភាព៧យ៉ាងដែលត្រូវគិតនិងពិចារណាមាន៖

១.តំបន់ដែលមានសក្កានុពលក្នុងការវិនិយោគដើម្បីទទួលបានប្រាក់​ចំណេញស្ថិតនៅតំបន់ពាណិជ្ជកម្មតាមខេត្ត​ជាប់​មាត់​សមុទ្រ​

២.វិស័យអចលនទ្រព្យអាចនិងធ្លាក់ចុះក្នុងចន្លោះពេលពី២០ទៅ៣០ឆ្នាំម្ដងក៏ប៉ុន្តែវិស័យអចលនទ្រព្យ​នៅកម្ពុជាទើប​តែមាន​ការអភិវឌ្ឍ​ខ្លាំង

៣.តម្លៃដីធ្លីនៅកម្ពុជាមានតម្លៃទាបជាងប្រទេសជិតខាងនៅឡើយគឺប្រទេសថៃ និងវៀតណាមជាដើម

៤.កម្ពុជានៅមិនទាន់មានសញ្ញានៃការធ្លាក់ចុះនូវតម្លៃដីធ្លីនៅឡើយទេ

៥.កម្ពុជាឈរលើលំដាប់ថ្នាក់លេខ៦នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនលឿន ហើយវិស័យអចលនទ្រព្យ​នៅ​តែ​មាន​ភាពល្អប្រសើរ

៦. ការវិនិយោគលើវិស័យសំណង់មានការថយចុះក្នុងឆ្នាំ២០១៨ ដែលមានទុនវិនិយោគតែប្រមាណ៥ពាន់លានដុល្លា ដែល​ធ្លាក់ចុះ​ប្រហែល​​១៨%បើធៀបទៅឆ្នាំ២០១៧

៧.បញ្ហាដីឡូត៍នៅតែជាកង្វល់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាដែលតម្រូវឲ្យមានការគិតគួរនិងបន្ថែមការត្រួតពិនិត្យ

More information visit: https://www.business-cambodia.com/public/article/real-estate-professionals-highlight-the-seven-areas-of-future-real-estate-potential

Leave a Reply

Your email address will not be published. Required fields are marked *