News

Check out real estate news updates

អ្នកជំនាញអចលនទ្រព្យថាធ្វើការរងចាំតែប្រាក់ខែប្រៀបដូចដាក់សម្ពាធ និងបិទឱកាសខ្លួនឯង

ជាការពិតណាស់មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ការងារធ្វើល្អ បានប្រាក់ខែខ្ពស់ហើយក៏មាន​មនុស្សមួយ​ចំនួន​ជោគជ័យ ហើយខ្លះទៀតក៏ត្រូវបរាជ័យដោយសារតែកត្តាជាច្រើនរួមផ្សំគ្នា។

បើយោងតាមលោកច្រឹក សុខនីម ដែលជាស្ថាបនិក Century 21 Mekong បានឱ្យដឹងថាយុវជន​ភាគច្រើន​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​ ឬចប់​មហាវិទ្យាល័យ​ តែង​ប្រាថ្នា​ការងារ​ល្អ​មាន​ប្រាក់ខែ​ច្រើន​ និង​អង្គុយ​នៅក្នុង​ក្រុមហ៊ុន​ដ៏​ធំ​ដែល​ល្បីឈ្មោះ​។ ទាំងនេះ​វា​គ្រាន់តែ​ជា​ក្ដី​ប្រាថ្នា​ និង​ការ​ចង់បាន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង​ ហាក់​មិនបាន​សម្រេច​នោះ​ឡើយ​។

ផ្នត់គំនិត​ទូទៅ​ ចំពោះ​ការ​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ គឺ​គេ​តែង​គិតទៅ​លើ​ប្រាក់ខែ​ ប៉ុន្តែ​ចំពោះ​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ មាន​ភាព​ខុសគ្នា​ពី​ការងារ​ទូទៅ​ ដោយសារតែ​នៅក្នុង​ការ​បំពេញភារកិច្ច​ ជា​ភ្នាក់ងារ​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ តប​ទៅ​នឹង​លទ្ធផល​របស់​ពួកគេ​។

តាមពិត​ការ​ទន្ទឹងរង់ចាំ​ទទួល​ចំណូល​ពី​ប្រាក់ខែ​ វា​ប្រៀបបានទៅ​នឹង​ការ​ដាក់​សម្ពាធ​ និង​បិទ​ឱកាស​របស់​ខ្លួន​យ៉ាង​ដូច្នោះ​។

ដូច្នេះហើយ បើអ្នកនៅវ័យក្មេងគួរណាតែរៀនចាប់យកឱកាសក្នុង​ការអភិវឌ្ឍខ្លួន​ដើម្បីទទួល​បានការងា​រល្អ​មួយ​ហើយអាចយកប្រាក់ចំណូលបានជាទីគាប់ចិត្តដូចជា អ្នកវិនិយោគ ឬអ្នកធ្វើការ រកស៊ីនៅក្នុង​វិស័យ​អចលនទ្រព្យ​ជាដើម។

ម៉្យាងវិញទៀត វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់​ដែលជាឱកាសមួយ​សម្រាប់អ្នកដែលមានចំណេះជំនាញទាក់ទងជាមួយការរកស៊ីក្នុងវិស័យមួយនេះ។

More information visit: https://www.business-cambodia.com/public/article/real-estate-experts-say-working-on-pay-is-like-putting-pressure-on-yourself

Leave a Reply

Your email address will not be published. Required fields are marked *