News

Check out real estate news updates

អ្នកជំនាញអចលនទ្រព្យថាចរន្តទិញ-លក់អចលនទ្រព្យក្រុងបាវិតកំពុងកើនឡើងជំរុញឱ្យតម្លៃកាន់តែកើន

វិស័យអចលនទ្រព្យនៅកម្ពុជាប្រៀបបានដូចសសៃឈាមដ៏ខ្លាំងក្លាដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងមិនថាតែនៅទីក្រុងឬនៅតាមបណ្តាខេត្តនោះទេ ជាក់ស្ដែងក្រុងបាវិត ក្រុងភ្នំពេញ ក្រុងព្រះសីហនុជាដើម កំពុងតែមានសន្ទុះយ៉ាងខ្លាំង។

បើយោងតាមលោក សោម កែវម៉ាលីដា ដែលជាអ្នកជំនាញអចលនទ្រព្យក្រុងបាវិត និងអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បាន ថ្លែងប្រាប់ Business Cambodia ថាក្រុងបាវិតកំពុងតែមានចរន្តនៃការទិញ-លក់ អចលនទ្រព្យកើន ឡើងដោយសារ តែកត្តា ជា​ច្រើន​រួមផ្សំគ្នា មិនមែនត្រឹមតែវិស័យកាស៊ីណូ ឬក៏វិស័យ Online នោះទេ។

បើតាមរយៈការសាកសួរពីប្រជាជនដែលរស់នៅក្រុងបាវិតផ្ទាល់បានឱ្យដឹងថាសកម្មភាពនៃចរន្តទិញ លក់អចលនទ្រព្យគឺ​កំពុង​មាន​​សន្ទុះយ៉ាងខ្លាំងដែលជំរុញឱ្យតម្លៃអចលនទ្រព្យកាន់តែកើនឡើង។

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុងបាវិតក៏បានស្រូបទាញគម្រោងជាច្រើនផងដែរ ជួយជំរុញឱ្យតម្លៃ​អចលនទ្រព្យ​កាន់តែមាន​ការកើន​ឡើង​ជាលំដាប់ ជាពិសេសទៅទៀតនោះគឺរដ្ឋាភិបាលវៀតណាម ក៏បានពន្លឿនការសាងសង់ ផ្លូវល្បឿនលឿនត ភ្ជាប់ជាមួយ​ក្រុង​បាវិត ជាប់ព្រំប្រទល់ប្រទេសវៀតណាមដែលគំរោងនេះនឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ទីក្រុង​បាវិត​នាពេល​អនាគត។

គម្រោងផ្លូវល្បឿនលឿននេះនឹង ចែកចេញជាបីដំណាក់កាល ដោយគម្រោងដំណាក់កាល ទី១ នៃគម្រោងផ្លូវទីក្រុងហូជីមិញ ម៉ុក​បាយនឹងផ្តោតលើផ្លូវ៣៣គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ ទៅ ខេត្តតៃនីង ប្រទេសវៀតណាម។

បន្ទាប់ពីការបញ្ចប់ ការសាងសង់ផ្លូវ ដែល អាច បើកបរ ក្នុង ល្បឿន រហូតដល់១២០គីឡូម៉ែត្រ ក្នុង មួយ ម៉ោង។ គំរោង ផ្លូវ ល្បឿន លឿន ដំណាក់កាល ទី២នឹងមាន ប្រវែង២០,៥គីឡូម៉ែត្រ ពី តា យ នី ង ទៅ ម៉ុក បាយ ដែល អាច បង្កើនល្បឿន បើកបរ រហូត​ដល់​៨០គីឡូម៉ែត្រ ក្នុង មួយ ម៉ោង។ និង ដំណាក់កាល ទី បី នឹង រួមបញ្ចូល ការពង្រីក ទទឹងផ្លូវ ហាយ វេ ពី ផ្លូវ៦គន្លង ទៅ៨គន្លង។ កត្តាទាំងនេះហើយដែលជំរុញឱ្យអចលនទ្រព្យកាន់តែមានសន្ទុះ និងតម្លៃកាន់តែកើនឡើង តម្រូវការ​ក៏កាន់​តែ​ច្រើន​ថែម​ទៀត​ផង។

More information visit: https://www.business-cambodia.com/public/article/bavet-city

Leave a Reply

Your email address will not be published. Required fields are marked *