News

Check out real estate news updates

អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចបាននិយាយថា«កម្ពុជាមិនមែនមានតែអង្គរវត្តនោះទេ!»

ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលវិនិយោគិនបរទេសបាននិងកំពុងខិតខំអភិវឌ្ឍកន្លែងទេសចរណ៍ប្រណីតប្រកបដោយនិរន្តរភាពដើម្បីចូលរួមលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។

ក្នុងន័យនេះដែរ អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចដែលទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់គម្រោងអភិវឌ្ឍន៍កោះសង្សារដ៍ល្បីក្នុងខេត្តព្រះសីហនុលោក Rory Hunter កាលពីដើមសប្តាហ៍កន្លងទៅនេះបានមានប្រសាសន៍ថាក្រុមហ៊ុន Song Saa Collective របស់លោកកំពុងផ្តោតការអភិវឌ្ឍខ្លាំងទៅលើតំបន់ទេសចរណ៍ប្រណីតបែបធម្មជាតិក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍អន្តរជាតិឲ្យបន្តស្នាក់នៅប្រទេសកម្ពុជារយៈកាលកាន់តែយូរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា«កម្ពុជាមិនមែនមានតែអង្គរវត្តនោះទេ!» ពោលគឺកម្ពុជាអាចធ្វើការបញ្ចូលភាពសម្បូរបែបនៃទេសចរណ៍ផ្សេងទៀតដូចជាការបង្កើតកន្លែងកំសាន្តធម្មជាតិថ្មីដែលនឹងញុាំងឲ្យអ្នកទេសចរណ៍អន្តរជាតិបន្តស្នាក់នៅប្រទេសកាន់តែយូរជាងនេះទៅទៀត។

មិនត្រឹមតែប៉ុណ្ណោះ លោក Rory Hunter ក៍បានសង្កត់ធ្ងន់ថាកម្ពុជាមានសក្តានុពលខ្លាំងសម្រាប់ឧស្សាហកម្មបៃតងមួយនេះហើយលោកបានអះអាងថា«កម្ពុជាអាចធ្វើជាអ្នកនាំមុខគេសម្រាប់ទេសចរណ៍បៃតងបែបប្រណីត»។

បន្ថែមពីនេះទៅទៀត លោកក៍បានបញ្ជាក់ថា «ទេសចរណ៍គឺជាវិថីមួយក្នុងការស្រោចស្រង់ប្រជាពលរដ្ឋចេញពីភាពក្រីក្រប៉ុន្តែត្រូវធ្វើឡើងតាមវិធីប្រកបដោយនិរន្តរភាពបំផុត»។

លោក Rory Hunter គឺជាស្ថាបនិករីសតកោះសង្សារដ៍ល្បីល្បាញនៅខេត្តព្រះសីហនុដែលទទួលបានចំណាត់ថ្នាក់ជារីសតល្អជាងគេទាំង១០នៅទូទាំងសកលលោក។ ជាមួយនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់នេះដែរ លោកបាននិងកំពុងអភិវឌ្ឍកន្លែងទេសចរណ៍ដ៍ប្រណីតឈ្មោះថា Song Saa Reserveនៅឯខេត្តសៀមរាបដែលជាច្រកទេសចរណ៍ដ៍សំខាន់សម្រាប់ប្រទេសកម្ពុជា។ អានបន្ថែម

ជាមួយនឹងការជាប់ចិត្តដិតអារម្មណ៍ខ្លាំងទៅលើប្រទេសកម្ពុជាលោក Rory Hunter បានមានប្រសាសន៍ថា៖«ខ្ញុំចង់បង្ហាញពិភពលោកឲ្យដឹងថាប្រទេសកម្ពុជាមានលក្ខណៈខុសប្លែកពីគេហើយពិសេសខ្លាំង»។

Source From:

Leave a Reply

Your email address will not be published. Required fields are marked *