News

Check out real estate news updates

អុឹម វីរះ៖ តិកនិចស្វែងរកដៃគូរសហការល្អម្នាក់ ក្នុងការរកស៊ីផ្នែកអចលនទ្រព្យ

ការស្វែងរកដៃគូ សហការដែលស្មោះត្រង់ នឹងល្អម្នាក់ វាមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែ វាទាមទារឲ្យអ្នក ចំណាយ ពេលច្រើនទៀតផង ក្នុងការស្វែងរក។

លោក អ៊ឹម វីរះ ថៅកែរីហ្សត រីហ្សត អ៊ីនវេសមិន បានប្រាប់ Business Cambodia ថា ដើម្បីស្វែងរកលុយបានវាមិន លំបាក ហើយក៏មិនស្រួលប៉ុន្មានដែរ ដោយអ្នកត្រូវតែច្បាស់លាស់ពីគម្រោងអាជីវកម្មរបស់ខ្លួន ក្នុងនោះអ្នកត្រូវមាន៖

១. មានភាពស្មោះត្រង់

ដើមទុនដំបូងរបស់អ្នកដំបូងក្នុងការធ្វើអាជីវកម្ម គឺភាពស្មោះត្រង់របស់អ្នក ដែលនេះជាដើមទុនដែលអ្នកមិនអាចខ្វះ​បានឡើយ។

២. គម្រោងអាជីវកម្មល្អ

នៅពេលពន្យល់ពីអាជីវកម្មទៅអ្នកដែលអោយអ្នកខ្ចីឬដាក់លុយវិនិយោគមិនថាជាបងប្អូន មិត្តភក្កិ ឬអ្នកណាក៏ដោយទេ យើងត្រូវពន្យល់ប្រាប់គេថា ហេតុអ្វីដែលគេគួរតែដាក់ទុនវិនិយោគជាមួយយើង?

ម្យ៉ាងវិញទៀត ការបង្ហាញពីគម្រោងអាជីវកម្មរបស់អ្នក អ្នកមិនគួរនិយាយតែពីចំនុចវិជ្ជមាន ច្រើនជាងចំណុចអវិជ្ជមាននោះទេ ប៉ុន្តែអ្នកក៏ត្រូវបង្ហាញពីភាពអវិជ្ជមាន ហើយ ប្រាប់ពីវិធីដោះស្រាយ និងវិធីទប់ទល់នឹងបញ្ហា ដើយត្រូវនិយាយដោយ​ភាពជឿ​ជាក់ និងដោយរលូន។

៣. ជ្រើសរើសដៃគូឲ្យត្រូវ

ត្រូវចេះជ្រើសរើសដៃគូរសហការអោយបានត្រឹមត្រូវតាមជំនាញដែលអាជីវកម្មនីមួយៗត្រូវការ ហើយអ្នកទាំងនោះ​គួរតែមាន​បទ​ពិសោធន៍ក្នុងការអនុវត្តនូវជំនាញរបស់ខ្លួននិងអាចទុកចិត្តបាន។

៣. បង្ហាញពីហិរញ្ញវត្ថុ៖ ក្នុងនាមអ្នកជាអ្នករកស៊ីម្នាក់ អ្នក ត្រូវដឹងអោយច្បាស់ថា តើអ្នកត្រូវការលុយប៉ុន្មានដើម្បីធ្វើឲ្យការ​វិនិយោគរបស់អ្នកអាចដំណើរការបានទៅរលូន និងជោគជ័យ? ចំនុចសំខាន់បំផុតនោះគឺអ្នកវិនិយោគចង់ដឹងថា​តើយូរប៉ុណ្ណា​ទើបគេអាចទទួលបានផលពីការវិនិយោគនោះ ដូចនេះពត៌មានដែលអ្នកផ្ដល់អោយនឹងត្រូវបានគេយកទៅវិភាគ​មើលមុននឹង​ឲ្យ​​ប្រាក់អ្នក។

Source From: https://business-cambodia.com/2018/10/22/technich-find-a-partner-in-real-estate-business/

Leave a Reply

Your email address will not be published. Required fields are marked *