News

Check out real estate news updates

អាសន្ន! ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃនឹងមានបញ្ហានៅឆ្នាំ២០១៩

ភ្នំពេញ: បន្ទាប់ពីមានស្ថានភាពល្អប្រសើរនៅឆ្នាំនេះ អ្នកជំនាញបានព្យាករណ៍ថា ទីផ្សារអលនទ្រព្យនៅក្នុងប្រទេសថៃ នឹងធ្លាក់ចុះសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះដោយសារតែមានកត្តាអវិជ្ជមានមួយចំនួន។

លោក Atip Bijanonda ប្រធានសមាគមលំនៅដ្ឋានបានឲ្យដឹងកាលពីពេលថ្មីៗនេះថាជម្លោះពាណិជ្ជកម្មចិន-អាមេរិក អាចនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសថៃ បើជម្លោះនៅតែបន្តអូសបន្លាយ។ ប្រសិនសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពទន់ជ្រាយ និងអត្រាការប្រាក់កើនឡើងនោះ អតិថិជនក៏នឹងធ្លាក់ចុះមិនខាន។លោកបន្តថា ច្បាប់ខ្ចីលុយទិញផ្ទះថ្មី កំណើនអតិផរណាក្នុងអត្រាការប្រាក់ ក៏ជាផ្នែកមួយធ្វើឲ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះមានបញ្ហាផងដែរ។

លោកបន្តថា “ស្ថានភាពសេដ្ឋកិច្ចមានផលប៉ះពាល់ខ្លាំង ទៅទីផ្សារខុនដូ ព្រោះអ្នកទិញ ត្រូវការភាពជឿជាក់នៅពេលដែលពួកគេទិញរួចរាល់ ហើយដំណើការសាងសង់វិញក៏ត្រូវការពេល២៤ ទៅ៣០ ខែទើបសាងសង់រួច”។

 លោកបន្ថែមថា “ការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំក្រោយនេះ ក៏អាចជះឥទ្ធិពលអាក្រក់ដល់ដំណើរទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចផងដែរ”។
លោកAtip Bijanondaបានបន្តថា ប្រសិនបើរដ្ឋាភិបាលមិនមានស្ថេរភាព ឬគណបក្សនយោបាយគ្មានស្ថិរភាពនោះ នឹងធ្វើអោយគោលនយោបាយរដ្ឋាភិបាលទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នឹងប៉ះពាល់អារម្មណ៍ដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិផងដែរ ប្រសិនបើវាជាប់គាំងផ្នែកនយោបាយណាមួយនោះ”។
ចំណែកលោក Vichai Viratkapan ប្រធានស្តីទីមជ្ឈមណ្ឌលព័ត៌មានអចលទ្រព្យរបស់ប្រទេសថៃ ក៏បានជម្រុញអោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ គួរតែមានការគិតគូរអោយបានដិតដល់ ទៅលើស្តុកលំនៅដ្ឋានរបស់ខ្លួននៅតាមទីតាំងនីមួយៗ អោយបានច្បាស់លាស់ មុននឹងសម្រេចចិត្តអភិវឌ្ឍន៍ទៅលើគម្រោងថ្មីបន្ថែមទៀត។
លោកបន្តថា “ច្បាប់ផ្តល់ប្រាក់កម្ចីថ្មី នឹងជួយបង្កើនអត្រាការប្រាក់នៅឆមាសទី១ ឆ្នាំក្រោយមកនៅត្រឹម៤,៨ភាគរយថយចុះពី៤,៥ ភាគរយនៅពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែវានឹងធ្លាក់ចុះដល់ ៤,២ ភាគរយនៅពាក់កណ្តាលទីពីរ នៃឆមាសទី១ឆ្នាំ២០១៩ ដោយសារច្បាប់ថ្មីចូលជាធរមាននៅថ្ងៃទី ១ ខែមេសាខាងមុខ”។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យរបស់ប្រទេសថៃ បានអោយដឹងថា ការផ្គត់ផ្គង់លំនៅដ្ឋានៅក្នុងទីក្រុងបាងកក បានកើនឡើងត្រឹមតែ០.៣ % ពោល គឺ៤៥២,៦១៤ យូនីតត្រូវបានលក់ចេញ លើគម្រោងវិនិយោគសរុបចំនួន១,៤៩៤៕
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *