News

Check out real estate news updates

អាល្លឺម៉ង់ផ្តល់កម្ចីជិត៦៦លានដុលា្លរដើម្បីកាត់បន្ថយភាពក្រីក្រខណៈក្រុមហ៊ុនខ្លួនជាច្រើនចង់វិនិយោគនៅកម្ពុជា

ក្នុងជំនួប​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុ​ជា​ទ​ទួល​ជួប​ពិភាក្សា​ជាមួយ លោក អ៊ី​ន​ហ្កូ ការ​ស្តិ​ន (Ingo Karsten) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៦ ​ខែមិថុនា​នេះ ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ​ ឯកឧត្តម កេ​ត សោ​ផាន់ ​បានឱ្យដឹងថា ​កម្ពុជា​និង​អាល្លឺម៉ង ​បាន​រក្សា​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រទេស ​ ដែល​ជំរុញ​អោយ​ប្រទេស​ទាំង​២​ទទួល​បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​។

នៅក្នុង​ក្របខណ្ឌ​ នៃ​កិច្ចសហប្រតិបត្តិការ​ ពិគ្រោះ​យោបល់​គ្នា​ក្នុង​ការ​អភិវឌ្ឍ ​គឺ​អាល្លឺម៉ង់​បាន​ផ្ដល់​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​ប្រមាណ​ជា ​៤៨​លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រមាណ​ជា ជិត​៦៦​លាន​ដុល្លារ​អាម៉េរិក ​នៅក្នុង​គម្រោង​នៃ​ការកាត់បន្ថយ​ ភាពក្រីក្រ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩–២០២០ ។

ជាការ​ឆ្លើយតប​លោ​ក ឯ​ក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត ​និង​រីករាយ​ក្នុង​ការ​បំពេញ បេសកកម្ម​នៅ​កម្ពុជា ​លោក​ បន្តថា ​លោក​បាន​ធ្វើជា​សាក្សី​ម្នាក់ ​ក្នុង​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​សង្គម​ ហើយ​អាល្លឺម៉ង់ គឺជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង ជាមួយ​កម្ពុជា ​ដោយ​សង្កេតឃើញ​ការ​រីកចម្រើន​ របស់​ប្រទេស​កម្ពុជា​ គឺ​ក្រុមហ៊ុន​អាល្លឺម៉ង់​ជាច្រើន មានការ​ចាប់អារម្មណ៍​ ចង់​មក​វិនិយោគ​បណ្តាក់​ទុន​នៅ​កម្ពុជា ​ជាពិសេស​លើ​វិស័យ​ថាមពល​។

គួរជម្រាបផងដែរថា ប្រទេស​អាល្លឺម៉ង់​សម្រេច​ផ្ដល់​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​ប្រមាណ​ជិត​៦៦​លាន​ដុល្លារ​អាម៉េរិក ​នៅក្នុង​គម្រោង​ នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ដែលជំរុញឱ្យប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ។

ម៉្យាងវិញទៀត នៅពេលកម្ពុជាកាត់បន្ថយភាពក្រីក្របានកាន់តែច្រើននោះពិតជារឿងមួយដ៏ល្អសម្រាប់គ្រប់វិស័យ ជាពិសេសនោះគឺវិស័យអចលនទ្រព្យដែលប្រជាជនកម្ពុជាអាចមានលទ្ធភាពទិញផ្ទះ ផ្ទាល់ខ្លួនបានជាមួយការបង់រំលស់ ឬទិញនូវផ្ទះដែលជាគម្រោងរបស់រដ្ឋ ឬផ្ទះតម្លៃសមរម្យ៕

More information visit: https://www.business-cambodia.com/public/article/germany

Leave a Reply

Your email address will not be published. Required fields are marked *