News

Check out real estate news updates

អាមេរិកដឹកនាំផែនការវិនិយោគដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមនយោបាយ «ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន

ដើម្បីប្រកួតប្រជែងជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI) ដែលមានទឹកប្រាក់ ១ទ្រីលានដុល្លាររបស់ប្រទេសចិននោះ សហរដ្ឋអាមេរិកដែលមានការចូលរួមពីប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីវិនិយោគរបស់ខ្លួនដែលផ្តោតលើតំបន់អាស៊ី។

គំនិតផ្តួចផ្តើមរបស់អាមេរិកនេះត្រូវបានប្រកាសកាលពីដើមខែសីហា ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ លោកបានថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថា  មូលនិធិរបស់រដ្ឋាភិបាលអាមេរិកចំនួន ១១៣លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍផ្នែកថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃ «ទស្សនវិស័យសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារថ្មីមួយដែលមានឈ្មោះថា «សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (US International Development Finance Corporation – USIDFC)» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទាន (កម្ចី) និងធានារ៉ាប់រងដល់វិនិយោគិនឯកជន រហូតដល់ ៦០ប៊ីលានដុល្លារ។

ផែនការនេះត្រូវបានរៀបចំឡើងដើម្បីបន្ថយឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងដើម្បីឲ្យសហរដ្ឋអាមេរិកអាចធ្វើឲ្យមានលក្ខណៈ «សេរី និងបើកចំហ»។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានស្វាគមន៍ចលនានេះដោយបានលើកឡើងថា «យើងសង្ឃឹមថាប្រទេសទាំងនេះអាចផ្តល់នូវថវិកា និងវិធានការពិតប្រាកដ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់តំបន់ និងជួយដល់ការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់»។

Source From: http://www.construction-property.com/khread-news-1423/

លោក Mike Pompeo

Leave a Reply

Your email address will not be published. Required fields are marked *