News

Check out real estate news updates

អាថកំបាំងដ៏សំងាត់របស់អ្នកមានដោយសារអចលនទ្រព្យ

នៅលើលោកនេះគ្មានអ្វីជាអាថកំបាំង នោះទេ តែពេលខ្លះពួកយើងទាំងអស់គ្នាមើលរំលងតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ ការវិនិយោគលើវិស័យដីធ្លី ក៏គ្មានអ្វីជាអាថកំបាំងនោះដែរ។

យោងតាមអ្នកជំនាញ ផ្នែកអចលនទ្រព្យ ដែលបានចំណាយពេលជាច្រើននៅជាមួយវា លោក ង៉ែត ជូ បានលើកឡើងថា អ្នកវិនិយោគអចលនទ្រព្យដ៏ចំណានគួតែមានហេតុផលគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងសំណួរខាងក្រោម:

១. កន្លែងណាគួផ្តោតការវិនិយោគ និងហេតុអ្វី?

ជាការពិត ទីតាំងជាចំណុចស្លាប់រស់ក្នុងការវិនិយោគ ហើយជាមួយគ្នានេះ អ្នកត្រូវដឹងថា តើទីតាំងនេះ មានចំណុចអ្វីខ្លះ ដែលត្រូវឲ្យយើងមកវិនិយោគ?

២. ពេលណាត្រូវវិនិយោគ និងហេតុអ្វី?

ការវិនិយោគ មិនមែន យើងនឹកឃើញពេលណា ទៅវិនិយោគពេលនោះ នោះទេ តែមុនសម្រេចចិត្តក្នុងការវិនិយោគ អ្នកត្រូវគិតគូរ ឲ្យសព្វជ្រុងជ្រោយ។

៣. ពេលណាត្រូវផ្អាកសកម្មភាព និងហេតុអ្វី?

អ្នកត្រូវដឹងថា ការវិនិយោគមិនតម្រូវឲ្យអ្នកធ្វើរហូត គ្មានពេលសម្រាកនោះដែរ តែអ្នកត្រូវដឹងថា ពេលណាដែលអ្នកគួរតែផ្អាកសម្មភាព ។

៤. ពេលណាត្រូវដកថយ និងហេតុអ្វី?

បន្ថែមពីនេះ នៅលើ ទំព័រ Facebookរបស់លោក បានបង្ហាញ ពីមូលហេតុ ចំនួន៥ ដែលធ្វើឲ្យការវិនិយោគដីធ្លីបរាជ័យ ក្នុងនោះរួមមាន៖ ​
១. មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ) ណាស់។
២. វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។
៣. ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
៤. ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។
៥. មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ: អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា?

Source From: https://business-cambodia.com/2018/11/14/secret-in-the-property/

Leave a Reply

Your email address will not be published. Required fields are marked *