News

Check out real estate news updates

អាជ្ញាធរ ព្រមាន​ពី​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​របស់​អគារ ​នៅ​កាច់ជ្រុង​ផ្លូវ​មុនីវង្ស-ផ្លូវ​កម្ពុជា​ក្រោម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នៃអគារ​ដែល​ស្ថិតនៅកាច់ជ្រុង​មហា​វិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម (ទល់មុខ​អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប B.S) មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​គួរឱ្យ​ព្រួយ​បារម្ភ ដោយ​សារតែ​សំណង់​នេះ​ខ្វះការ​ថែទាំ ជួលជុល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​អស់​រយៈពេល​ជាយូរ​ឆ្នាំ​មកហើយ។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩។

ក្រសួង​បញ្ជាក់​ថា អគារ​ទាំង​មូលដែល​សាងសង់​តាំងពី​អំឡុងឆ្នាំ១៩៥០​នេះ បាន​​ទទួល​រងនូវ​ការ​ខូចខាត​ប្រេះ​ស្រាំ​ជាច្រើន​កន្លែង ជាពិសេស​គ្រឿង​បង្គុំ​សំណង់​មាន​សភាព​ពុកផុយ​ខូច​អស់​ប្រមាណ ៥០% ទៅហើយ​ដែល​អាច​បណ្តាល​ឱ្យ​រលំ​បាក់ស្រុត​នៅពេល​ណាមួយ។

ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ឡើង​ជាយថាហេតុនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដូចខាងក្រោម៖

១. ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ស្នាក់នៅ​លើ​អគារ​នេះ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិន​ត្រូវ​ផ្ទុក​សម្ភារៈ​ធ្ងន់​លើស​ទម្ងន់​ទេ។

២. ប្រជាពលរដ្ឋ​ស្នាក់នៅ​ផ្ទះ​ដែល​មាន​សភាព​ប្រេះស្រាំ ខូចខាត​ខ្លាំង ត្រូវ​ស្វែងរក​ក្រុមហ៊ុន ឬ​វិស្វករ​ដែលមាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​ធ្វើការ​ថែទាំ​ជួសជុល​ជាបន្ទាន់។ ក្នុង​ករណី​ដែល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​មិន​អាច​ជួសជុល​បាន ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ទៅ​លំនៅឋាន​ថ្មី​ដែល​មាន​សុវត្ថិភាព​ឱ្យ​បាន​ឆាប់រហ័ស៕

 
Source From: http://kleykley.sabay.com.kh/article/1126993#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *