News

Check out real estate news updates

អាគារ​មេ​នៃ​គំរោង​ ​Olympia​ ​City​ ​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត​

​ភ្នំពេញ​៖​ ​នៅទីបំផុត​អាគារ​មេ​នៃ​គំរោង​ ​Olympia​ ​City​ ​បាន​ផ្លាស់​ប្តូរ​រូបរាង​របស់​ខ្លួន​ហើយ​ ​ដោយ​បាន​រចនា​ថ្មី​តាម​ស្ថាបត្យកម្ម​ទំនើប​ ​និង​ស៊ីវិល័យ​ ​ដែល​វា​នឹងជា​ ​Landmark​ ​ថ្មី​មួយ​នៃ​រាជធានី​ភ្នំពេញ​។​

​ប្រធាន​គ្រប់គ្រង​គំរោង​ ​Olympia​ ​City​ ​លោក​ ​ម៉េ​ង​ ​ចំរើន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​អាគារ​មេ​នៃ​គំរោង​នេះ​បាន​ផ្លាស់​ប្តូរ​ចេញពី​ទម្រង់​ដើម​ហើយ​ ​និង​កំពស់​អាគារ​ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​ ​៥៣ជាន់​ ​និង​មាន​កំពស់​សរុប​ ​២១៣ម៉ែត្រ​។​ ​លោក​បន្ត​ថា​ ​អាគារ​ដ៏​ស្រស់​ស្អាត​នេះ​ ​នឹង​ប្រើប្រាស់​ជា​ការិយាល័យ​កម្រិត​ផ្កាយ៥​ ​ដែល​ស្របតាម​ស្តង់​ដា​អន្តរជាតិ​។​

 

​លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​អាគារ​មេ​នៃ​គំរោង​នេះ​សម្រេច​បាន​កំពស់​ ​៧ជាន់​ហើយ​ ​និង​គ្រោង​បញ្ចប់​ការសាងសង់​គ្រោង​អាគារ​នៅ​ចុងឆ្នាំ២០២០​ ​ខាងមុខនេះ​ ​ប្រសិនជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ​”​។​

​ជាមួយនឹង​អាគារ​មេ​នៃ​គំរោង​ដ៏​ធំ​នេះ​ ​ក្រុមហ៊ុន​ក៏បាន​និង​កំពុង​សាងសង់​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ ​មាន​កំពស់​ ​៣៨ជាន់​ផង​ដែរ​។​

Olympia​ ​City​ ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​នូវ​សេវាកម្ម​ចម្រុះ​ ​ដូចជា​ ​ផ្សារ​ទំនើប​ ​ការិយាល័យ​ ​ខុន​ដូ​ ​អា​ផា​ត​ម៉ិន​ ​រោង​ភាព​យន្ត​ ​ក្លឹប​កំសាន្ត​ ​សេ​វា​កម្ម​ស្ទីម​ ​ម៉ាស្សា​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​តាម​ស្តង់​ដា​អន្តរជាតិ​។​

​លោក​ ​ម៉េ​ង​ ​ចំរើន​ ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​ ​Olympia​ ​City​ ​សម្រេច​បាន​ប្រមាណ​ ​៦ភាគរយ​ ​នៃ​ផែនការ​ហើយ​។​ ​គំរោង​នេះ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ជាង​ ​៦ហិ​ក​តា​ ​និង​ជា​គំរោង​ដែល​មានការ​រៀប​ចំ​ប្រព័​ន្ឋ​ការពារ​ការរញ្ជួយដី​កម្រិត​ ​៧រិចទ័រ​ផង​ដែរ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *