News

Check out real estate news updates

អាគារមួយ​កម្ពស់៩ជាន់ ទើប​សង់​ហើយ ឥលូវ​ប្រេះ និង​ទ្រេត នៅក្រុងព្រះសីហនុ

មន្រ្តីក្រសួង​ដែន​ដីនគរបាល​រូបនីយកម្ម និងសំណង់ និង​​មន្រ្តីរដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​អាគារ​មួយ​ ដែល​មាន​កម្ពស់ ៩ជាន់​ ដែលទើប​សាងសង់​រួចរាល់ ប៉ុន្ដែ​មាន​ស្នាម​ប្រេះ​នៅ​តាម​បន្ទប់​មួយ​ចំនួន ហើយ​ខ្លះ​ថា​ទ្រេត​ផង។ អាគារ​មួយ​នេះ គឺ​ជា អតីតកន្លែង​លក់ស៊ុប​តោពីរ ស្ថិត​នៅ​ភូមិ៤ សង្កាត់​៤ ខណ្ឌ/ក្រុង ព្រះសីហនុ។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បាន​ប្រាប់​ Sabay តាមទូរសព្ទ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម ខាង​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើត​ហេតុ ឥលូវ​នេះ ខាង​មន្រ្តីជំនាញ របស់​ក្រសួង​ដែន​ដី បាន​ដាក់​ម៉ាស៊ីន​វាស់​ អំពី​កម្រិត​ស្ដង់ដារ​​​របស់​អាគារ​នេះ ដែល​លទ្ធផល​រាល់​ ៣ម៉ោង​ មាន​ចម្លើយ​ម្ដង។

«យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ យើង​ក៏​ក៏​មិនទាន់​ហ៊ាន​និយាយ​អ្វីដែរ ហើយ​លទ្ធផល​យ៉ាង​ណា​នៅ​មិនទាន់​កំណត់​នៅ​ឡើយ ព្រោះ​ខាង​ជំនាញ​កំពុង​សិក្សា និង​ត្រួតពិនិត្យ​អាគារ​នេះ ដោយ​ផ្អែក​លើ​ម៉ាស៊ីន​ទំនើប​ នៃ​ការ​ស្ទង់​លទ្ធផល​នៃ​ស្ដង់ដារ​អាគារ។ ចម្លើយ​បែប​ណា​នឹង​ធ្វើ​សេចក្ដីរាយការណ៍​បន្ដ»។

គេ​នៅ​ចាំ​បាន​ថា អាគារ​ ៧ជាន់ នៅ​ក្រុង​ព្រះសីហនុ បាន​រលំបាក់សង្កាត់​លើ​មនុស្ស​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០១៩​ កន្លង​ទៅ។

Leave a Reply

Your email address will not be published. Required fields are marked *