News

Check out real estate news updates

អាគារពាណិជ្ជកម្មទី១នៅក្រុងភ្នំពេញដល់ថ្ងៃអវសាន្ត

​ភ្នំពេញ: អាគារពាណិជ្ជកម្មធំជាងគេទី១នៅក្រុងភ្នំពេញ The Parkway Square បានឈានដល់ការបញ្ចប់នូវសករាជរបស់ខ្លួន ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយបានទិញគំរោងនេះ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយ។

​យោងតាមប្រភពព៌តមានជាក់លាក់បានឲ្យដឹងថា ក្រុមហ៊ុនជីព ម៉ុងបានទិញយកគម្រោងនេះ ដើម្បីសាងសង់អាគារខ្ពស់មួយនៅទីក្រុងភ្នំពេញ។

The Parkway Squreមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅ សេទុង ស្ថិតក្នុង​ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

​អ្នកនាងGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaដែល​មានការិយាល័យនៅលើអាគារនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ ធ្នូកន្លងមកថា ក្រុមហ៊ុនជីព ម៉ុងបានកំណត់ឳសានវាទដើម្បីឲ្យក្រុមហ៊ុននានា ដែលបានជួលការិយាល័យនៅលើអាគារនេះ ចាកចេញឲ្យបានត្រឹមមុនថ្ងៃទី២៥ ធ្នូខាង​មុខនេះ។

អ្នកនាងបន្តថា តាមអ្វីដែលយើងដឹង ក្រុមហ៊ុននឹងសាងសង់អាគារថ្មីនៅលើគំរោងនេះ ប៉ុន្តែការវាយអាគារចាស់ចោលឬយ៉ាងណា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
​អ្នកនាងបន្តថា “យើងកំពុងរួសរាន់ចាកចេញពីអាគារនេះ ដើម្បីទៅកាន់ការិយាល័​យថ្មី ស្ថិតក្នុងខ័ណ្ឌទួលគោក ក្រុងភ្នំពេញ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថ្មី និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមដែលមានការិយាល័យនៅលើអាគារនេះផងដែរបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងរើការិយាល័យចាកចេញពីអាគារនេះនៅសប្តាហ៍ក្រោយនេះ ព្រោះកុងត្រារបស់យើងបានផុតហើយ។

​ទាក់ទងនឹងតម្លៃដីនៅតំបន់នេះ លោកសុខនីមបានឲ្យដឹងថា ដីនៅតំបន់នេះមាន​តម្លៃចន្លោះពី៤០០០ ទៅ៤៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដីនៃអាគារនេះ​មានទំហំជាង២ហិកតា៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *