News

Check out real estate news updates

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវ​បាន​ប្រៀបធៀប​នឹង​ព្រលាន​របស់​ប្រទេស​២នៅ​អាស៊ាន​

អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ នឹង​មាន​ទំហំ​ប្រហាក់ប្រហែល នឹង​អាកាសយានដ្ឋាន​នៅ​ប្រទេស​ថៃ និង​ប្រទេស​សិង្ហបុរី ដែល​អាច​ប្រើប្រាស់ សម្រាប់​ឲ្យ​យន្តហោះ​ធុន​ធំ​ហោះហើរ​ផ្លូវ​ឆ្ងាយ​រយៈពេល​ពី​ ១២ ដល់ ១៦​ម៉ោង ដូចជា​ទៅ​បារាំង ឬ​សហរដ្ឋអាមេរិក ហោះហើរ​ចេញ​ ឬ​ចុះចត​បាន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AKP កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩​។

លោក ជា អូន រដ្ឋ​លេខាធិការ​ប្រចាំការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យដឹង​ថា ការ​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត 4F លើ​ផ្ទៃ​ដី​ទំហំ ២៦០០​ហិកត នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ គឺ​មាន​ស្តង់ដា​ប្រហាក់ប្រហែល​អាកាស​យានដ្ឋាន​ប្រទេស​អាស៊ាន​។

អ្នកនាំពាក្យ​ឲ្យ​បាន​ដឹង​ទៀត​ថា ការ​ហោះហើរ​ចន្លោះ​ពី ១៥​ទៅ ១៦​ម៉ោង​ ចេញ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ទោះ​ទៅ​ទិស​ខាង​កើត​ក៏​ដោយ​ ខាងលិច​ក៏ដោយ គឺ​ស្មើ​ពាក់​កណ្តាល​ផែនដី​ហើយ។ នៅ​ពេល​អាកាសយានដ្ឋាន​នេះ​កើត​ឡើង ​វា​នឹង​អាច​ឲ្យ​អ្នកដំណើរ មក​ដល់​កម្ពុជា​ដោយ​ផ្ទាល់​ ដោយ​មិន​បាច់​ចុះចត​នៅ​ប្រទេស​ណា មួយ​មុន​មក​ដល់​កម្ពុជា ដែល​ជា​ការ​ខាត​ពេល​វេលា​នោះ​ទេ​។

លោក​បន្ថែម​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ក៏​មាន​ការងារ​ធ្វើ​ច្រើន​ នៅ​ពេល​មាន​ជើង​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ ដោយ​ផ្តើមចេញ​ពី​ការ​វិនិយោគ​អាកាស​យានដ្ឋាន​ថ្មី​នេះ៕

Source From: http://kleykley.sabay.com.kh/article/1127071#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *