News

Check out real estate news updates

អស្ចារ្យ! មហា​យក្ស​ចិន​ដាក់​ប្រើប្រាស់​ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក

ភ្នំពេញ៖ មហា​យក្ស​ចិន​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​សម្ពោធ​ដាក់អោយ​ដំណើរ​ជា​ផ្លូវការ នូវ​ស្ពាន​ឆ្លងកាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក កាលពីពេលថ្មីៗនេះ ដោយ​ស្ពាន​នេះ​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង ម៉ា​កាវ និង ចិនដីគោក។

ប្រធាន​ធិបតី​ចិន លោក Xi Jinping បានប្រកាស​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​ស្ពាន​ដែល​វែង​ជាងគេ​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​ផងដែរ ។

លោក Xi បានប្រកាសថា “ខ្ញុំ​សូម​ប្រកាសថា ស្ពាន​ត​ភ្ជាប់​ទីក្រុង​ហុងកុង ទីក្រុង Zhuhai និង​ទីក្រុង​ម៉ា​កាវ ដាក់អោយ​ដំណើរ​ចាប់ពីពេលនេះ​តទៅ។

មន្ត្រីជាន់ខ្ពស់​ទីក្រុង​ហុងកុង លោកស្រី Carrie Lam បាន​សម្តែង​ការ​អរគុណ ដល់ លោក Xi ដែល​បាន​ចូលរួម​សម្ពោធ​ដាក់អោយ​ដំណើរ​នូវ​ស្ពាន​នេះ  ហើយ​បាន​កោតសរសើរ​ចំពោះ​ស្ពាន​នេះ​ថា​មាន​សារៈ​សំខាន់បំផុត។

ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​នេះ មាន​ប្រវែង៥៥គីឡូម៉ែត្រ ត្រូវបាន​សេដ្ឋកិច្ចវិទូ​បាន​លើក​ថា នឹង​អាចជួយ​ជម្រុញ​អោយ​វិស័យសេដ្ឋកិច្ច កាន់តែ​រឹង​មុំ​ា​នៅក្នុង​តំបន់​ភូមិសាស្ត្រ និង​នៅក្នុង​ពិភពលោក​រវាង​ទីក្រុង​ហុង និង​ចិនដីគោក។

មិនមែន​មនុស្ស​គ្រប់គ្នា​សុ​ទ្ឋ​តែ​សប្បាយ​ចិត្តនឹង​ស​មិ​ទ្ឋិ​ផល​ដ៏​អស្ចារ្យ​នេះ​ទេ ដោយ​ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​របស់លោក Xi បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ ក្នុងការ​សាងសង់​ស្ពាន​នេះ គឺ​ក្នុង​គោលបំណង​បញ្ចូល​ទីក្រុង​ហុងកុង​ទៅក្នុង​រដ្ឋបាល​របស់​ចិន ហើយ​អាច​នឹង​បាត់បង់​នូវ​ភាព​ឯករាជ្យ និង​សេរីភាព​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ហុងកុង។

ស្ពាន​នេះ​បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០៩ ហើយ​ត្រូវបាន​ពន្យា​ពេល​មួយរយៈ​ដោយសារតែ​កង្វះខាត​ថវិកា និង​មានការ​ស្លាប់​កម្មករ​មួយចំនួន ខណៈ​កំពុង​សាងសង់។

បើទោះបី​មានការ​រិះគន់​យ៉ាងណាក្តី ស្ពាន​នេះ​ត្រូវបាន​គេ​មើលឃើញថា​នឹង​បង្កើន​ពា​ណិ​ជ្ឋ​កម្ម និង​ការកាត់បន្ថយ​ពេលវេលា​ក្នុង​ធ្វើដំណើរ​ឆ្លងកាត់​ពី​ក្រុង​ហុង កុង​មក​ចិនដីគោក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *