News

Check out real estate news updates

អស្ចារ្យ! ចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រ

ដើម្បីពង្រីកសក្តានុពលទេសចរណ៍និងពាណិជ្ជកម្ម ប្រទេសចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រដែលនឹងតភ្ជាប់ទីក្រុង Shanghai នឹងZhoushan នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN។

យោងតាមប្រភពដដែលបានឲ្យដឹងថា កាលពីចុងខែវិច្ឆិកាឆ្នាំ ២០១៨ កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រប្រវែងរហូតដល់ទៅ ៧៧ គីឡូម៉ែត្រ។

តាមការបញ្ជាក់ដដែល គម្រោងផ្លូវខាងលើនេះ គឺនឹងមានការសាងសង់ខ្សែរថភ្លើងថ្មីរហូតដល់ទៅ ៧០.៩២ គីឡូម៉ែត្ររួមបញ្ចូលទាំងខ្សែឆ្លងកាត់សមុទ្ររហូតដល់ទៅ ១៦.២ គីឡូម៉ែត្រដែលការសាងសង់នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៩ហើយបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។ បន្ថែមជាងនេះទៅទៀត ផ្លូវរថភ្លើងនេះគឺនឹងមានការសាងសង់ស្ថានីយថ្មីចំនួន ៤ និងការកែលម្អឡើងវិញស្ថានីយចាស់ចំនួនបី។

CNN បានបន្ថែមថាផ្លូវរថភ្លើងដែលតភ្ជាប់ពីតំបន់ Ningboឬ Yongនៃទីក្រុងShanghaiទៅកាន់ទីក្រុងZhoushanមួយនេះគឺនឹងមានល្បឿនរហូតដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងដូច្នេះចំពោះការធ្វើដំណើរ៧៧គឺឡូ យើងត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ១៨នាទីតែប៉ុណ្ណោះ។

គម្រោងសាងសង់ដ៏អស្ចារ្យមួយនេះទៀតសោតគឺនឹងចំណាយថវិការហូតដល់ទៅ ៣.៦ ពាន់លានដុល្លារអាមេរិកដើម្បីធ្វើឲ្យការធ្វើដំណើរទៅកំពង់ផែNingbo-Zhoushan ដែលមមាញឹកជាងគេក្នុងពិភពលោកមួយនេះមានភាពងាយស្រួល។

Source From: https://www.construction-property.com/khread-news-1530/

Leave a Reply

Your email address will not be published. Required fields are marked *