News

Check out real estate news updates

អស្ចារ្យៈ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនសាងសង់គំរោងដ៏ទាក់ទាញមួយទៀតនៅក្រុងព្រះសីហនុ

ភ្នំពេញ: ក្រុមហ៊ុនអចលនទ្រព្យយក្សចិនPrince Real Estate Groupបានប្រកាសគំរោងដ៏អស្ចារ្យមួយទៀតនៅក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនូវកំនើនតម្រូវការសេវាកម្ម និងកន្លែងស្នាក់នៅក្នុងខេត្តនេះ។

មានប្រសាសន៍ក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មPrince City Center ដំណាក់កាលទី១ កាលពីពេលថ្មីៗនេះ នៅក្រុងព្រះសីហនុ លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានមានប្រសាសន៍ថា ការបើកការដ្ឋានគម្រោង ដំណាក់កាលទី១ ព្រីនស៍ ស្មាតហ្គាដិន នៅក្នុងក្រុងព្រះសីហនុ នាពេលនេះ គឺដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតប ទៅនឹងតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក ឱ្យទទួលបាននូវកន្លែងស្នាក់នៅបែបប្រណីតៗ ព្រោះវត្តមានរបស់គម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុផងដែរ តាមរយៈការផ្តល់ជូននៅបដិសណ្ឋារកិច្ចបែបអន្តរ ជាតិទៅដល់ភ្ញៀវទេសចរ។

លោកបញ្ជាក់ថា “គម្រោងនេះ នឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មីស្រឡាងមួយទៀតក្នុងក្រុងព្រះសីហនុ ដែលមានរួមបញ្ចូលនូវលំនៅឋានប្រណិតៗ ការិយាល័យលំដាប់ខ្ពស់ ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងការលំហែរកាយពេលវិស្សមកាលផងដែរ”។

ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅតាមបណ្ដាលផ្លូវឯករាជ្យ ដែលជាតំបន់សំខាន់នៃក្រុងព្រះសីហនុ ពោលគឺជិតទៅនឹងសណ្ឋាគារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចម្ងាយតែ៨០០ម៉ែត្រពីរង្វង់មូលតោពីរ។ “ព្រីនស៍ ស្មាតហ្គាដិន” ដំណាក់កាលទី១នេះ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៤,៨០០ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន៧៩.៣៤២ម៉ែត្រការ៉េ ក្នុងនោះរួម មានអគារខុនដូចំនួន៣ និងអគារផ្លាស្សាចំនួន១ បំពាក់ដោយពាណិជ្ជកម្មប្រកបដោយ គុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកម្សាន្តខេធីវី បណ្ណាគារ ទីលានកីឡានិងសេវាកម្មផ្សេងៗទៀត ដែលនឹងនាំមកនូវការរស់នៅប្រកបដោយផាសុកភាពដល់អតិថិជន។

លោកលី ម៉ិញបានបន្ថែមថា “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១ នៃគម្រោងព្រីនស៍ ស៊ីធី សេនធើ នេះ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរក្នុង ខែតុលា ឆ្នាំ២០១៩ ហើយនឹងបន្តបើកការដ្ឋានដំណាក់កាលទី២បន្ថែមទៀត ដែលគ្រោង នឹងចាប់ផ្តើមបើកការដ្ឋាននៅខែវិច្ឆិកា ឆ្នាំ២០១៨ ឯដំណាក់កាលទី៣ ក៏ត្រៀមខ្លួនចាប់ ផ្តើមនាពេលឆាប់ៗនេះផងដែរ។

ព្រីនស៍ ស៊ីធី សេនធើ ត្រូវបានវិនិយោគឡើងនៅលើផ្ទៃដីចំនួន១៦,៣ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប៧០ម៉ឺនម៉ែត្រការ៉េ ដែលរួមមានវីឡាប្រណិត វីឡាមាត់សមុទ្រ ខុនដូលំហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លិប កម្សាន្ត មន្ទីរពេទ្យថែទាំសុខភាព និងសេវាកម្មដ៏សម្បូរបែបផ្សេងទៀត៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *