News

Check out real estate news updates

អស្ចារ្យមែន!រដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឱ្យកម្ពុជាក្លាយទៅជាដែនដីនៃការវិនិយោគរបស់បរទេស

វិនិយោគិនបរទេសកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជាខណៈដែលសក្កានុពលនៃការស្រូបទាញយកវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំងឡើងៗដែលធ្វើឱ្យគម្រោងជាច្រើនបានលេចឡើង។

បើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថារាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជា​ក្លាយជាដែន​ដី​សម្រាប់​ការវិនិយោគពីបរទេស ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការ​បន្តអនុវត្ត​កំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញ​ការវិនិយោគបន្ថែម​ពី​បរទេស​លើវិស័យសំខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា នេះហើយតាមកា​រគូស​បញ្ជាក់​របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ។

ចំណែកឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនតំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែល​ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែក​ឯក​ជន​ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តម​ភាពប្រកួត​ប្រជែង​របស់ជាតិ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសហកា​រី​នៅទីក្រុងហុងកុងថ្មីៗនេះ ដើម្បីបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និង​ប្រែ​ក្លាយ​វិស័យកាត់ដេរមួយជំហានបន្ថែមទៀត។

លោកអនុប្រធានក្រុមហ៊ុនរូបនេះ ក៏បានឲ្យដឹងថាកម្ពុជាមានអនុលោមភាពខ្ពស់ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាម​រយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានាដែលបានអនុវត្តជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ចំពោះក្រុមហ៊ុនដូចជា NIKE អនុលោមភាពស្ដង់ដារពលកម្មអន្តរជាតិ ជាកត្តាមួយចម្បងផងដែរក្នុងការវិនិយោគ និងធ្វើការបញ្ជាទិញ ហើយក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយយោងលើកត្តានេះ។

បន្ថែមលើនេះទៀត លោក គ្រីស ហេលហ្សឺ ក៏បានគូសបញ្ជាក់ប្រាប់ ឯកឧត្តមរដ្ឋមន្ត្រី ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន NIKE ក្នុងការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បី​ពង្រឹងចង្វាក់​ផលិត​កម្ម ផ្តល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក និងសហការី នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។​

Source From: https://www.business-cambodia.com/public/article/the-government-is-committed-to-making-cambodia-a-land-of-foreign-investment

Leave a Reply

Your email address will not be published. Required fields are marked *