News

Check out real estate news updates

អស្ចារ្យណាស់! គម្រោងថ្មី​របស់សុខាគ្រុប នៅជ្រោយចង្វារ រចនាបង្គប់ដោយវប្បធម៌ខ្មែរ

គំរោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ របស់ក្រុមហ៊ុន សុខាគ្រុប Chroy Changvar Riverside នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ស្ថាបត្យកម្មរចនាប្លង់មានការបង្កប់អត្ថន័យនៅក្នុងនោះ​នូវធាតុផ្សំ នានាជាច្រើននៃវប្បធម៌ខ្មែរដូចជា៖ ទូកនាគ របាំអប្សរា និងការឯកភាពគ្នាជាដើម សាកសម្យជាមួយនឹងទីតាំងតាមមាត់ទន្លេ។

គម្រោងពហុបំណងនៅតំបន់ ជ្រោយចង្វារដែលមានដូចជា៖

១. Chroy Changvar Riverside សាងសង់៦០ជាន់ ស្មើនឹងកំពស់២៤០ម៉ែត្រ

២. Chroy Changvar Riverside កំពស់២៣៦ម៉ែត្រ ស្មើនឹង៥៩ជាន់

៣. Chroy Changvar Riverside កំពស់២៣២ម៉ែត្រ ស្មើនឹង៥៨ជាន់

៤. Chroy Changvar Riverside កំពស់៥៧ជាន់ ស្មើនឹងកំពស់២២៨ម៉ែត្រ

៥. Chroy Changvar River sideជាអាគារភ្លោះមានកំពស់២២០ម៉ែត្រ ស្មើនឹង៥៥ជាន់

គម្រោងអភិវឌ្ឍន៍ របស់សុខាអាចនឹងក្លាយជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលមួយ​ក្នុង​ប្រទេសកម្ពុជាដែលមានទីតំាងនៅជ្រោយចង្វារ នេះគឺជាតំបន់ល្អបំផុតនៅចំពីមុខទន្លេមេគង្គ និងបរមរាជវំាង​គ្មាន​គម្រោងណាមួយដែលមានទីតំាងដូចនេះទេ អ្នកទិញអាចជាអ្នកទិញមក ពីបរទេស និងអ្នកដែលមានកម្រិតជីវភាពរស់នៅខ្ពស់។

Source From: https://business-cambodia.com/2018/08/31/chroy-changvar-riverside/

Leave a Reply

Your email address will not be published. Required fields are marked *